ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៖ ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។ TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពានគោលនយោបាយរបស់ខ្លួនចេញ។ ប្លេតហ្វមនេះ...
រៀងរាល់ថ្ងៃ ក្រុមអ្នកផលិតមាតិកានៅលើ TikTok កំពុងកំណត់ជាថ្មីចំពោះនិយមន័យនៃការទទួលបាននូវការកម្សាន្ដ ចាប់ពីចម្រៀងល្បីៗសម្រាប់រដូវក្ដៅ It’s Corn រហូតដល់តុក្កតាក្រាហ្វិករាំ ដូចជា Horace។ TikTok ជាវេទិកាដែលមានការបង្កើតមាតិកាដ៏ទាក់ទាញ ក៏ដូចជាស្វែងរកសហគមន៍ថ្មីៗ និងគួររំភើបរីករាយ។ មានវិធីសាស្ដ្រជាច្រើនក្នុងការបង្កើតមាតិកានៅលើ TikTok ចាប់ពីការបន្ថែមក្រាហ្វិកពន្លឺ សំឡេង និងការឌីហ្សាញផ្សេងៗ វីដេអូ ចម្រៀងសម្រាប់មនុស្សពីរនាក់ និងការប្រើប្រាស់ដោយចាប់ផ្ដើមពីវីដេអូឃ្លីបអ្នកដទៃ...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បាន វាយបញ្ចូលតាមរយៈក្ដារចុច។ អ្នកស្រាវជ្រាវបានចាត់ទុក កូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយក ទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមាន...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ‘No poop July’ គឺជាការសម្ដែងលេងសើចមួយ ដែលពួកគេព្យាយាមមិនបន្ទោបង់លាមក ពេញមួយខែកក្កដា ហើយវិដេអូនេះ កំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន NBC ។ វិដេអូបានបង្ហាញអ្នកសម្ដែង ដែលភាគច្រើនជាបុរសបែកញើសខ្លាំង ខណៈពួកគេកំពុងតស៊ូនឹងការចង់បន្ទោបង់ និងមានហ្វូងមនុស្សអបអរសាទរពួកគេ។...
សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រប់រូបក្នុងចន្លោះនៃអាយុដែលបានលើកឡើង។ យើងបានកសាងទំនុកចិត្ដជាមួយមហាជនជាច្រើនប្រភេទទាំងនោះដោយកំណត់មុខងារមាតិកាទៅតាមអាយុអ្នកប្រើប្រាស់ ផ្ដល់សិទ្ធិអំណាចដល់សហគមន៍របស់យើងជាមួយមុខងារគ្រប់គ្រងមាតិកា និងគាំទ្រដល់ក្រុមគ្រួសារជាមួយ មុខងារគ្រប់គ្រងរបស់ឪពុកម្ដាយ។ ថ្ងៃនេះ យើងនឹងប្រកាសមុខងារពិសេស និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយដល់អ្នកទស្សនាក្នុងការកែសម្រួលនូវជម្រើសនៃវីដេអូតាមចំណូលចិត្ដ ដោយបន្ដរក្សាសុវត្ថិភាព និងទទួលបានបទពិសោធកម្សាន្ដនៅលើ TikTok។ មុខងារថ្មីសម្រាប់កែសម្រួលមាតិកាតាមចំណូលចិត្ដ ផ្នែកមួយដែលធ្វើឱ្យបទពិសោធនៃការប្រើប្រាស់ TikTok មានភាពអស្ចារ្យនោះ គឺសមត្ថភាពអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកចំណាប់អារម្មណ៍ថ្មីៗ ក្រុមអ្នកបង្កើតមាតិកាល្អៗ និងគំនិតថ្មី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានសម្តែង ការហួសចិត្ត និងស្នើដល់ម្ចាស់គណនី ជាស្ត្រីបញ្ឈប់ការប្រើប្រាស់ ពាក្យពេចន៍ អាសអាភាសខ្លាំង នៅលើបណ្ដាញសង្គម TikTok ។ លើកឡើងបែបនេះ ក្រោយពីសម្ដេចតេជោ បានសង្កេតឃើញថា ការប្រើប្រាស់បណ្តាញសង្គមតិកតុកខ្មែរ (TikTok) មិនត្រឹមត្រូវ ដោយការប្រើប្រាស់ពាក្យចំអាសច្រើនហួសហេតុពេក...
ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពថ្នៃប្រឌិត និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីថែរក្សាសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok ក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។ ការបង្ហោះសារនាពេលថ្មីៗនេះរបស់ TikTok បានពន្យល់អំពីមុខងារចុងក្រោយបំផុតរបស់ភ្លែតហ្វមនេះ៖ «នៅ TikTok យើងជឿថា បទពិសោធន៍ឌីជីថលរបស់យើងគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ការតភ្ជាប់ទំនាក់ទំនង និងការធ្វើឱ្យមានភាពប្រសើរឡើង។ ការមានទំនាក់ទំនងជាវិជ្ជមានជាមួយឧបករណ៍ឌីជីថល និងអ៊ែប មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងពេលវេលាសម្លឹងមើលអេក្រង់សរុបក្នុងកម្រិតមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីការគ្រប់គ្រងបទពិសោធអនឡាញរបស់អ្នកប្រើប្រាស់...
TikTok ដែលជាភ្លែតហ្វមផ្ដោតលើវីដេអូខ្លីៗ ដោយមានបេសកកម្មលើកទឹកចិត្ដឱ្យមានការបង្កើតភាពច្នៃប្រឌិត បានប្រើប្រាស់មុខងារគ្រប់គ្រងឧបករណ៍ឌីជីថល មុខងាររឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពសហគមន៍ TikTok និងធានាថា អ្នកប្រើប្រាស់បានបំពេញលក្ខខណ្ឌតម្រូវអាយុអប្បបរមា។ ជារៀងរាល់ថ្ងៃ ក្រុមផលិតមាតិកាដែលមកពីគ្រប់សាវតាបានជួបជុំគ្នានៅលើ TikTok ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សកល។ រាប់ចាប់ពីឪពុកម្ដាយចែករំលែកគន្លឹះល្អៗ (#momhack មានអ្នកទស្សនា ១,៨ពាន់លានដង) រហូតដល់ពលរដ្ឋវ័យចំណាស់បង្ហាញការជួបជុំគ្នាឡើងវិញក្នុងទ្រង់ទ្រាយធំជាមួយមិត្ដភក្ដិជិតស្និទ្ធ និងក្រុមគ្រួសារក្រោយពីចាក់វ៉ាក់សាំងរួច TikTok គឺជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ចម្រុះដើម្បីបង្ហាញអ្វីដែលជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត...
TikTok ដែលជាកម្មសិទ្ធិរបស់ចិន ចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្ហោះវីដេអូ រហូតដល់ ១០នាទី ដោយបង្កើនការប្រកួតប្រជែង YouTube ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
TikTok នឹងសហការជាមួយភាគីពាក់ព័ន្ធ និងក្រុមអ្នកបង្កើតមាតិកាក្នុងស្រុកនៅកម្ពុជាដើម្បីគាំទ្រដល់អក្ខរកម្មឌីជីថល និងបង្កើនការផ្សព្វផ្សាយចំណេះដឹងសុវត្ថិភាពអនឡាញ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលថ្មីនេះ ផ្ដល់ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពចូលទៅកាន់ប្រភពធនធានដ៏សម្បូរបែបក្នុងទីកន្លែងតែមួយដើម្បីពង្រឹងបទពិសោធន៍អនឡាញប្រកបដោយសុវត្ថិភាព ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ – TikTok ជាគោលដៅឈានមុខសម្រាប់វីដេអូលើទូរស័ព្ទដៃខ្លីៗ ថ្ងៃនេះបានប្រកាសដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលក្នុងកម្មវិធីទូរស័ព្ទ ប្រភេទបង់ប្រាក់ថ្មី ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដបន្ដជួយដល់អ្នកប្រើប្រាស់យល់ដឹងអំពីពិភពឌីជីថលកាន់តែច្បាស់។ មជ្ឈមណ្ឌលនេះ បើកសម្ពោធដំណាលគ្នាលើកិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ បូករួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង...