ចាប់ពីថ្ងៃទី 3 ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ “TV360 Outdoor Cinema Tour” នៅទូទាំងប្រទេសកម្ពុជា។ ដែលកម្មវិធីនេះនាំមកជូនដោយកម្មវិធីទូរទស្សន៍ឌីជីថល TV360 ហើយកម្មវិធីនេះជាចំណុចចាប់ផ្តើម នៃសកម្មភាពបទពិសោធន៍អ្នកប្រើសម្រាប់ឆ្នាំនេះ ហើយជាជំហានយុទ្ធសាស្ត្រមួយសម្រាប់ភ្ជាប់ម៉ាក Metfone ជាមួយយុវជន តាមរយៈទ្រង់ទ្រាយកម្សាន្តទំនើបនិងបង្កើនអារម្មណ៍រំភើប សប្បាយៗ។...
ក្នុងយុគសម័យឌីជីថល ការចូលចិត្តកម្សាន្តតាមអនឡាញ កំពុងកើនឡើងយ៉ាងលឿន។ ជាមួយនឹងពាក្យស្លោក “កម្សាន្តតាមចិត្តអ្នក” កម្មវិធី TV360 មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ Metfone ក្នុងការបញ្ចូលបច្ចេកវិទ្យាចូលទៅក្នុង ជីវិតប្រចាំថ្ងៃផងដែរ។ បន្ទាប់ពីមួយឆ្នាំកន្លងទៅ ក្រោយការប្រកាសចេញកម្មវិធី TV360 បានបង្កើតទីតាំងរបស់ខ្លួន ដោយសារតែភាពងាយស្រួល និងគុណភាពខ្លឹមសារពិសេស។ ចំណុចសំខាន់មួយក្នុងសេវាកម្មនេះ គឺសមត្ថភាពប្តូរខ្លឹមសារតាមចំណូលចិត្ត របស់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាស្ទ្រីមទំនើប...