ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលអាមេរិក ពិចារណាទិញភាគហ៊ុន នៅក្នុង US Steel ចំពេលការទិញយកពីក្រុមហ៊ុន Nippon Steel
ស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន United States Steel Corp. ដែលនឹងផ្តល់ឱ្យខ្លួននូវអំណាចវេតូលើការសម្រេចចិត្តសំខាន់ៗចំពេលមានផែនការដោយក្រុមហ៊ុន Nippon Steel Corp របស់ជប៉ុនក្នុងការទិញយកក្រុមហ៊ុនដែកថែបអាមេរិក។ ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ការទទួលបានភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដោយផ្តល់សិទ្ធិពិសេសក្នុងការទប់ស្កាត់សកម្មភាពមួយចំនួនរបស់ក្រុមហ៊ុន Nippon Steel ដូចជាការកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលជាមធ្យោបាយមួយ ដើម្បីធានាការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ។ ក្រុមហ៊ុនផលិតដែករបស់ជប៉ុន...