ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់មិត្តភក្តិបរទេសទាំងអស់ កុំមកពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ខណៈសម្តេច អះអាងថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១ ៩៤៦នាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌ ជូនអតីតបុគ្គលិក វិទ្យុវីអូឌី (VOD)ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ ។ នៅលើ គណនីហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ដោយសារតែវិទ្យុវីអូឌី ត្រូវបានបិទនិងគ្មាន ឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិក...
សមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) ចាត់ទុក ចំណាត់ការលុបអាជ្ញាបណ្ណ វិទ្យុVOD ជារឿងត្រឹមត្រូវ
ភ្នំពេញ៖ ក្រោយការបិទវិទ្យុ VOD មិនឲ្យដំណើរ លោក ផៃ ស៊ីផាន ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ៗថា លោកបានប្រើពេលវេលា ៣ម៉ោង ដើម្បីពន្យល់សារព័ត៌មាន VOD ពីរឿងផ្សាយព័ត៌មាន បំភ្លៃខុសការពិត ជុំវិញការចុះហត្ថលេខា ផ្ដល់ជំនួយទៅប្រទេសតួកគី ។ លោកថា មិនត្រឹមតែមិនស្ដាប់ ការពន្យល់នោះទេ...
ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានច្រានចោលទាំងស្រុងចំពោះ ការព្រួយបារម្ភនានារបស់ ស្ថានទូតបរទេសប្រចាំកម្ពុជា ចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ។ បន្ទាប់ពីក្រសួងព័ត៌មានប្រកាសបិទវិទ្យុ VOD ហើយសមត្ថកិច្ចបានយកសេចក្តីសម្រេចរបស់ក្រសួងទៅដល់ស្នាក់ការ VOD នាថ្ងៃ១៣ កុម្ភៈ នោះ ឃើញមានស្ថានទូតបរទេសដូចជា ទូតអូស្ត្រាលី និងទូតអាមេរិកជាដើម បានចេញសេចក្តីថ្លែងការណ៍ចំពោះការបិទវិទ្យុ...
ភ្នំពេញ ៖ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានយកសេចក្តីសម្រេចរបស់ ក្រសួងព័ត៌មាន ស្តីពីការលុបអាជ្ញាបណ្ណរបស់សារព័ត៌មាន VOD ដែលជ្រកក្រោមមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ប្រគល់ទៅថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ នៅទីស្នាក់ការ ស្ថិតនៅជិតផ្សារបឹងកេងកង ។ សម្រាប់ការចុះទៅដល់ទីស្នាក់ការ VOD ផ្ទាល់របស់សមត្ថកិច្ចនេះ ក៏មានមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន។ សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ ទោះវិទ្យុនេះចេញសារសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោស ពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀង គិតណាស់រឿង...