ភ្នំពេញ៖ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោក(World Bank) ប្រចាំកម្ពុជា បានអបអរសាទរចំពោះ ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូន ប្រជាជនស្ថិតក្នុងល្បឿនលឿន និងអាចធ្វើឲ្យកម្ពុជា ចាប់ផ្ដើមបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ ៖ ដោយសារមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញនោះបានធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) អនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លាររបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយបន្ថែមទៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងនេះរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា។ គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា...