បរទេស៖ មេបញ្ជាការកងកម្លាំងថ្មី របស់ក្រុម Wagner បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងសប្តាហ៍នេះថាអតីតយុទ្ធជននៃក្រុមហ៊ុនយោធាឯកជន Wagner (PMC) បានចូលរួមជាផ្លូវការជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយបានបង្កើតអង្គភាពមួយដើម្បីចូលរួមការប្រយុទ្ធឡើងវិញនៅ Donbass ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្រុមថ្មីត្រូវបានគេដាក់ឈ្មោះថា ‘Kamerton’ (‘tuning-fork’) និងត្រូវបានបង្កើតឡើងដោយប្រើអតីតទាហានស៊ីឈ្នួល ឥឡូវនេះវាជាផ្នែកមួយនៃក្រុមកងកម្លាំងពិសេស Chechen ‘Akhmat’ ដែលបានចូលរួមក្នុងជម្លោះរបស់ទីក្រុងរុស្សីនិងអ៊ុយក្រែនស្ទើរតែតាំងពីដើមដំបូងមក។ ក្នុងនោះគេក៏បានចាក់ផ្សាយនូវវីដេអូរបស់អតីតយុទ្ធជន Wagner ដែលកំពុងទទួលការហ្វឹកហ្វឺនប្រយុទ្ធនៅឯមូលដ្ឋានមួយក្នុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអតីតក្រុមទាហានស៊ីឈ្នួលដែលបានបាត់មុខចេញពីជម្លោះអ៊ុយក្រែនមួយរយៈនោះបានវិលត្រឡប់មកវិញក្នុងសមរភូមិជួរមុខក្បែរទៅនឹងទីក្រុង Artyomovsk ។ ប្រភពដដែលបានសរសេរដែរថាក្រុមទាហានស៊ីឈ្នួលដែលបានដកខ្លួនចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែនតាំងតែពីឧសភាពោលគឺបន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលទីក្រុងមូស្គូបានមួយរយៈពេលខ្លីរួចមក។ លោក Sergey Cherevaty មេបញ្ជាការរងផ្នែកទំនាក់ទំនងសម្រាប់កងកម្លាំងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានប្រាប់បណ្តាញសហរដ្ឋអាមេរិកថា អតីតទាហាន Wagner ឥឡូវនេះកំពុងធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ី ឬរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ខ្លួន និងត្រូវបានបំបែកចេញពីអង្គភាពនានានៅជួរមុខទៀតផង។ គួរឲ្យដឹងដែរថាមុនពេលចាកចេញកាលពីខែឧសភាក្រុម Wagner មានតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមយកទីក្រុង Artyomovsk ដែលជាបន្ទាយដ៏រឹងមាំរបស់ Donbass...
បរទេស៖ ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសជាផ្លូវការហើយថាក្រុមទាហានឈុតប៉ារ៉ា Wagner គឺជាអង្គការភេរវកម្មដែលការសម្រេចចិត្តនេះនឹងធ្វើឲ្យច្បាប់អាចចែងថា ក្លាយជាសមាជិក ឬគាំទ្រក្រុមអង្គភាពនេះនឹងក្លាយទៅជាទោសឧក្រិដ្ឋកម្មដែលត្រូវបានកំណត់ទោស។ សេចក្តីប្រកាសបានបន្ថែមថា បទបញ្ជាដែលចូលជាធរមានដោយ មានប្រសិទ្ធិភាពភ្លាមៗ ហាមឃាត់គ្រប់ទម្រង់នៃការគាំទ្រណាមួយសម្រាប់ក្រុម និងផ្តល់អំណាចដើម្បីដាក់ ការកាត់ទោសជាប់គុកយ៉ាងហោចណាស់១៤ឆ្នាំនិងបូករួមទាំងការផាកពិន័យផងដែរ។ ការគាំទ្រសម្រាប់ក្រុមត្រូវបានកំណត់ដោយលក្ខខណ្ឌផ្សេងៗ រួមទាំងសមាជិកភាព ការចូលរួម ឬរៀបចំការប្រជុំ ដើម្បីបន្ថែមមហិច្ឆតារបស់ក្រុម ឬការបង្ហាញទង់ ឬនិមិត្តសញ្ញា Wagner ជាដើម។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner កំពុងស្ថិត នៅក្នុង ការពិចារណា ដោយប្រទេសអង់គ្លេស ដើម្បីចាត់វាចូលទៅជាក្រុមបណ្តាញ ភេរវកម្ម អន្តរជាតិដែលមានន័យថា អង្គភាពនិងក្រុមហ៊ុនណា ដែលពាក់ព័ន្ធក៏ចាត់ចូល ជាក្រុមអ្នកគាំទ្រ ភេវរកម្មដូចគ្នាដែរ។ ប្រភពដដែលបានបន្តទៀតថាសេចក្តីព្រាងដែលកំពុងដាក់នៅលើតុពិភាក្សារួចរាល់ក្នុងសភាជាតិរបស់ប្រទេសអង់គ្លេសហើយប្រសិនបើការអនុម័តនឹងចូលជាធរមានគេនឹងមើលឃើញថាមានទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងក្រុម Wagner នឹងត្រូវរឹបអូស។ មន្ត្រីជាន់ខ្ពស់ម្នាក់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏ល្បីរបស់រុស្សី Wagner Group គឺលោក Yevgeny Prighozin បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅក្នុងុតំបន់ Tver ក្បែរទៅនឹងរដ្ឋធានីក្រុងមូស្គូ។ ប្រភពដដែលបានឲ្យដឹងទៀតថាការអះអាងនេះត្រូវបានធ្វើឡើងដោយភ្នាក់ងារអាកាសចររុស្សី ដោយការប្រកាសបញ្ជីឈ្មោះ នៃអ្នកបាត់បង់ជីវិតទាំងអស់សរុបទាំង១០នាក់ដេលស្ថិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយកាលពីព្រលឹមថ្ងៃពុធម្សិលមិញ។ ភ្នាក់ងារអាកាសចរបានអះអាងថា ពីដំបូងថាការស៊ើបអង្កេតកំពុងតែបន្តធ្វើឡើងដើម្បីអាចពិនិត្យថា តើមូលហេតុអ្វីដែលនាំឲ្យមានការធ្លាក់យន្តហោះខ្នាតតូចនេះ ប៉ុន្តែក្នុងនោះភ្នាក់ងារបានពិនិត្យមើលឃើញថា មានឈ្មោះមេដឹកនាំក្រុម Wagner រូបនេះនៅក្នុងនោះផងដែរ។ គួរឲ្យដឹងដែរថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៊ីនតោនមិនជឿថា ទីក្រុងមូស្គូ ឬក្រុមទាហានស៊ីឈ្នួល Wagner របស់លោក Evgeny Prigozhin មានទំនាក់ទំនងជាមួយរដ្ឋប្រហារយោធានៅប្រទេសនីហ្សេនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្តី មានការបារម្ភថា ប្រទេសអាហ្រ្វិកមួយនេះ អាចស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩...
បរទេស៖ អ្នកនាំពាក្យ នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា សហរដ្ឋអាមេរិក នឹងមិនបានចាត់ទុកថា វត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group នៅក្នុងបេឡារូសអាចគម្រាមកំហែងដល់ប្រទេសប៉ូឡូញ ឬសមាជិករបស់អង្គការណាតូផ្សេងនោះទេ។ លោក Kirby បាននិយាយថា យើងមិនបានមើលឃើញអំពីការគំរាមកំហែងជាក់លាក់ណាមួយពីក្រុម Wagner ប្រឆាំងនឹងប៉ូឡូញ ឬសម្ព័ន្ធមិត្តណាតូផ្សេងទៀតរបស់យើងទេប៉ុន្តែដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ចំពោះហេតុការណ៍និងស្ថានការណនេះ។...
បរទេស៖ លោក Yevgeny Prigozhin ដែលជាមេដឹកនាំរបស់ទាហ៊ានស៊ីឈ្នួល Wagner បានសរសើរការធ្វើរដ្ឋប្រហារយោធានៅនីហ្សេ ហើយបានស្នើឱ្យបញ្ជូនអ្នកប្រយុទ្ធរបស់លោកទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ “ដើម្បីជួយស្តារសណ្តាប់ធ្នាប់” ។ យោងតាមសារព័ត៌មានវៀតណាម VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yevgeny Prigozhin បាននិយាយនៅក្នុង ការថតជាសំឡេង...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោននឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទដោយធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅក្នុងប្រទេសបេឡារុស្ស ចង់ “ចូលទៅ” នៅក្នុងរដ្ឋជិតខាងគឺប៉ូឡូញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក...
បរទេស៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឬ CAR កាលពីថ្ងៃម្សិលមិញនេះ បានឈាទៅដល់ការចុះកិច្ចព្រមព្រៀងផ្នែកវិស័យការពារជាតិ ជាមួយនឹងក្រុមហ៊ុនទាហ៊ានស៊ីឈ្នួលរុស្សី Wagner ហើយដើម្បីអាចរៀបចំក្រុមសន្តិសុខក្នុងការការពារជូនប្រទេសរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់ការហ្វឹកហាត់ កងកម្លាំងក្នុងស្រុកដើម្បីមានសមត្ថភាពក្នុងការជួយការពារដែល់សន្តិសុខ របស់ប្រធានាធិបតីរបស់ខ្លួនគឺលោក Faustin Archange Touaderaផងដែរ។ មន្ត្រីជាន់ខ្ពស់របស់ CAR បានថ្លែងថា បច្ចុប្បន្នទាំងណាតូនិងលោកខាងលិច...