បច្ចេកវិទ្យា

ធ្វើការលើអ៊ីនធឺណិត ដោយឥតគិតថ្លៃ ជាមួយកម្មវិធី Office 365 និង Microsoft Team

ពិតជាអស្ចារ្យណាស់ ដែល Microsoft អនុញ្ញាត អោយក្រុមហ៊ុន ប្រើសាកល្បង ដោយឥតគិតថ្លៃ នូវកម្មវិធី Office 365 និង Microsoft Team ។ បណ្តុំកម្មវិធីដ៏មានសក្តានុពលទាំងអស់នេះ អាចអោយអាជីវកម្ម និងសហគ្រិន ធ្វើការងារលើប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈមនុស្សកាន់តែច្រើន ជ្រើសរើសការធ្វើការ ពីចម្ងាយ ដើម្បីការពារខ្លួន ពីវីរុស Covid-19។

លោកស្រី Yuni Lee Heathcote អគ្គនាយិកា ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ដែលជាដៃគូផ្លូវការចែកចាយ ផលិតផលរបស់ Microsoft បានបញ្ជាក់ថា “EZECOM មានមោទនភាពធ្វើការ ជាមួយក្រុមហ៊ុន Microsoft ដើម្បីជួយដល់អតិថិជន របស់យើងទប់ទល់ នឹងផលប៉ះពាល់នៃវីរុស Covid-19។ យើងខ្ញុំសូមផ្តល់ជូនលោកអ្នក នូវប្រូម៉ូសិនពិសេសលើកញ្ចប់ Office 365 និងកម្មវិធី Microsoft Team ដើម្បីជួយលោកអ្នកធ្វើការងារ ប្រកបដោយប្រសិទ្ធភាព លើប្រព័ន្ធអ៊ីនធឺណិត។ នេះគឺជាការផ្តល់ជូនមួយទៀតពី EZECOM ដើម្បីជួយលើកស្ទួយអាជីវកម្ម របស់អ្នកឱ្យនៅរឹងមាំ ខណៈវីរុស Covid-19 នៅជាបញ្ហាប្រឈមដ៏ធំមួយ នៅលើពិភពលោក។”

យោងតាមប្រភពក្រុមហ៊ុនដដែល ការផ្តល់ជូនពិសេសនេះ គឺឥតគិតថ្លៃអ្វីទាំងអស់ និងមានភាពងាយស្រួលបំផុត។ ចាប់ផ្តើមពីថ្ងៃនេះ តាមរយៈភ្នាក់ងាររបស់ EZECOM អ្នកអាចប្រើប្រាស់ Office 365 (កញ្ចប់ Business Premium) សម្រាប់អ្នកប្រើប្រាស់ ២៥នាក់ រយៈពេល១ខែ និងប្រើប្រាស់កម្មវិធី Microsoft Team សម្រាប់អ្នកប្រើប្រាស់ ១000នាក់ រយៈពេល៦ខែ ដោយឥតគិតថ្លៃអ្វីទាំងអស់។ វាជាការផ្តល់ជូនពេញលេញ ដែលរួមបញ្ចូលមុខងារគ្រប់យ៉ាង ដូចជា មុខងារហៅទូរស័ព្ទ តាមអ៊ីនធឺណិតជាសម្លេង និងជាវីដេអូ (audio & video call) Cloud Storage ទំហំ 10 GB សម្រាប់រក្សាទុកឯកសារ របស់ក្រុមការងារ និង 2 GB សម្រាប់រក្សាទុកឯកសារផ្ទាល់ខ្លួន មុខងារធ្វើការលើឯកសារ ដោយផ្ទាល់លើអ៊ីនធឺណិត បច្ចុប្បន្នភាពទិន្នន័យភ្លាមៗ (real-time data sync) និងការគាំទ្រ ២៤ម៉ោង ពីក្រុមហ៊ុន EZECOM ។

គួរបញ្ជាក់ផងដែរថា នៅពេលផ្តល់ជូន ឥតគិតថ្លៃបានបញ្ចប់ អតិថិជនអាចបន្ត ឬបញ្ឈប់សេវាកម្ម ដោយមិនបាត់បង់ ទិន្នន័យណាមួយនោះឡើយ។ ម្យ៉ាងវិញទៀត ឱកាសពិសេសនេះ គឺសម្រាប់តែក្រុមហ៊ុនអាជីវកម្ម ដែលមានអាជ្ញាប័ណ្ណ ចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ។ តាមការកំណត់របស់ Microsoft ការផ្តល់ជូននឹងបញ្ចប់ នៅក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះហើយ ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ គឺអាចទាក់ទង ទៅក្រុមហ៊ុន EZECOM តាមរយៈគេហទំព័រ ezecom.com.kh/office365 ឬទូរស័ព្ទទៅលេខ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕

To Top