បច្ចេកវិទ្យា

Toyota បញ្ឈប់ប្រតិបត្តិការ នៅរោងចក្រចំនួន ៥ ក្នុងប្រទេសជប៉ុន​ ដោយសារមានតម្រូវការទាប

តូក្យូ៖​ នៅថ្ងៃសុក្រនេះក្រុមហ៊ុន Toyota Motor Corp បានផ្អាកខ្សែសង្វាក់ផលិតកម្មចំនួន ៧ នៅឯរោងចក្រចំនួន ៥ ក្នុងប្រទេសជប៉ុន​ ដើម្បីកែតម្រូវទៅនឹងតម្រូវការពិភពលោកចុះខ្សោយចំពេលមានការរាតត្បាតជំងឺកូវីដ-១៩។ 

 ក្រុមហ៊ុនផលិតរថយន្តទាំង ៥ រួមទាំងរោងចក្រ Tsutsumi និងរោងចក្រ Tahara សុទ្ធតែផលិតរថយន្តសម្រាប់នាំចេញហើយការបញ្ឈប់នេះនឹងនាំឱ្យមានការកាត់បន្ថយផលិតកម្មយានយន្តប្រមាណ ៣៦.០០០ គ្រឿង។

 ទិន្នផលនៅរោងចក្រ​ Miyata នៅភាគនិរតីនៃខេត្តហ្វូគូគូកានឹងត្រូវបានបញ្ឈប់ជាយូរមកហើយដោយបន្តរហូតដល់ថ្ងៃទី១៥ ខែមេសា។

 ប្រតិបត្ដិការទាំងអស់នឹងត្រូវបញ្ឈប់នៅឯរោងចក្រ Tsutsumi និង Tahara ក្នុងខេត្ត Aichi នៅកណ្តាលប្រទេសជប៉ុនខណៈប្រតិបត្ដិការខ្លះនឹងត្រូវទុកចោលនៅរោងចក្រតាកាកានិងហាម៉ារ៉ាដែលក្រោយមកដំណើរការដោយក្រុមហ៊ុនហ៊ីណូម៉ូទ័រអិលធីឌី៕ដោយ​ ឈូក​ បូរ៉ា

To Top