នៅក្នុងយុគសម័យ ឌីជីថលនេះ បញ្ហាលំបាកៗ ដែលលោកអ្នក ធ្លាប់ជួបប្រទះ ត្រូវបានគេបំបែក និងដោះស្រាយ ឲ្យមានសភាពងាយស្រួល ជាមុនច្រើន តួរយ៉ាង គ្រាន់តែអ្នកចង់ ទិញទំនិញអ្វីមួយ អ្នកត្រូវចំណាយពេលវេលា ដើម្បីទៅកាន់ផ្សារ ដែលមានទំនិញ អ្នកត្រូវការ ម៉្យាងអ្នកត្រូវជួប នូវផលវិបាក ដូចជា ការធ្វើដំណើរ ដែលមានតែការ កកស្ទះចរាចរណ៍ ការតម្រង់ជួរ ឬរងចាំបន្ទាប់ពី អតិថិជនផ្សេងៗ ការយួរទំនិញ សំពេញសំពោង ជាពិសេសការដឹកជញ្ជូន ទំនិញទាំងនោះ អោយមានសុវត្ថិភាព ការពារបែកបាក់ មុននឹងមកដល់លំនៅឋានវិញ នៅមានពេលខ្លះ ត្រូវតថ្លៃយ៉ាងយូរទៀតផង ទម្រាំបានទំនិញមួយៗ មកដល់ផ្ទះ ។
ដោយហេតុ មើលឃើញ នូវបញ្ហាខាងលើនេះ ទើបជម្រុញ ឲ្យកូនខ្មែរមួយក្រុម បានខិតខំ កែខៃ ដោយរួមបញ្ចូល នូវ បច្ចេកវិទ្យាបែប យុគសម័យថ្មីនេះ បង្រួមឲ្យផ្សារលក់ទំនិញមួយ ធ្វើឲ្យការទិញលក់ ផលិតផល រាប់ពាន់មុខ ស្ថិតមកលើបាត់ដៃ របស់អស់លោកអ្នក នោះគឺ 247 Store Cambodia ។
247 Store Cambodia គឺជាការរួមបញ្ជូល នូវរាល់មុខទំនិញរាប់ពាន់មុខ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ក្នុងផ្សារលក់រាយ ដែលអាចទិញ និងលក់តាមប្រព័ន្ធអនឡាន និងធានាបាន នូវទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ដោយដំណើរការ24ម៉ោង 7ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។
សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ(www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។
សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការរីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕