ភ្នំពេញ ៖ នាយដ្ឋានប្រឆាំងបទល្មេីស បច្ចេកវិទ្យារបស់កម្ពុជា បានឲ្យដឹងថា ចាប់ផ្ដើមពីប៉ុន្មានម៉ោងមុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមាន ភាពរអាក់រអួលដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញ និយមផ្សេងៗទៀតរបស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បញ្ហានេះបានធ្វើឲ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។
ប្រភពដដែល បញ្ជាក់ថា បញ្ហានេះបានកើតមានឡើងច្រើននៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី ក៏កំពុងតែជួបប្រទះនឹងបញ្ហានេះជាមួយកម្មវិធីមួយចំនួនខាងលើនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ៕