បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាព កម្មវិធីជាបន្ទាន់ទាក់ទងនឹងបញ្ហា PrintNightmare

ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាកាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់មួយ ដើម្បីធ្វើការកែសម្រួល ភាពចន្លោះប្រហោង នៅក្នុងកម្មវិធី Windows Print Spooler ដែលត្រូវបានគេថាឱ្យឈ្មោះថា PrintNightmare (CVE-2021-34527) ហើយវាប៉ះពាល់ទៅលើកុំព្យូទ័រ ទាំងអស់ ដែលមានប្រព័ន្ធប្រតិបត្តិការ Windows។

តាមការរកឃើញ របស់អ្នកស្រាវជ្រាវ បានបង្ហាញថាភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិក ចូលទៅគ្រប់គ្រងកុំព្យូទ័រ របស់អ្នកប្រើប្រាស់ ពីចម្ងាយបាន (remote code execution-RCE) ដោយពួកគេអាចបញ្ចូលកម្មវិធី បង្កើតអ្នកប្រើប្រាស់ថ្មី និងធ្វើការផ្លាស់ប្ដូរទិន្នន័យបានទៀតផង។

ដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័រ និងដើម្បីចៀសវាងពីការជ្រៀតចូល ណាមួយនោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធីនេះឱ្យបានឆាប់រហ័ស ព្រោះកម្មវិធីបច្ចុប្បន្នភាពនេះ វាមានសារៈសំខាន់ ដែលក្រុមហ៊ុន Microsoft បានដាក់ចេញឱ្យប្រើប្រាស់ជាបន្ទាន់ ហើយសូម្បីតែកម្មវិធី Windows 7 ក៏ទទួលបានការធ្វើបច្ចុប្បន្នភាពនេះផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top