វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា ក្រុមហ៊ុន Lumen Technologies ដែលជាក្រុមហ៊ុនមួយ ក្នុងចំនោមក្រុមហ៊ុន ដែលរួមបញ្ចូលប្រព័ន្ធ អ៊ីនធឺណេត បានឲ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនកំពុងផ្តាច់បណ្តាញតភ្ជាប់ នៅក្នុងប្រទេស រុស្ស៊ី ដោយសារតែ “ហានិភ័យសន្តិសុខ កើនឡើង” ។
ក្រុមហ៊ុន Cogent Communications របស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនក៏កំពុងកាត់បន្ថយសេវាអ៊ីនធឺណេត ដល់អតិថិជនរុស្ស៊ីផងដែរ ។
ក្រុមហ៊ុន Lumen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនផ្តល់សេវាកម្មអាជីវកម្ម “តូចបំផុត និងមានកម្រិតខ្លាំងណាស់” នៅក្នុងប្រទេសរុស្ស៊ី ។
ក្រុមហ៊ុនបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបាន សម្រេចចិត្តផ្តាច់ បណ្តាញដោយសារតែការកើនឡើង ហានិភ័យសន្តិសុខ នៅក្នុងប្រទេសរុស្ស៊ី” ។
“យើងមិនទាន់ជួបប្រទះ នឹងការរំខានបណ្តាញ ប៉ុន្តែដោយសារបរិយាកាសមិនច្បាស់លាស់ និង ហានិភ័យខ្ពស់នៃសកម្មភាពរបស់រដ្ឋ យើងបានចាត់វិធានការនេះ ដើម្បីធានាសុវត្ថិភាព នៃបណ្តាញរបស់យើង និងអតិថិជនរបស់យើង ក៏ដូចជាសុច្ចរិតភាព នៃអ៊ិនធឺណិតសកល” ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Lumen និង Cogent គឺជាផ្នែក នៃបណ្តាញទាំង២ ដែលអនុញ្ញាតឱ្យទិន្នន័យហូរ តាមអ៊ីនធើរណេត ។
ក្រុមហ៊ុនទាំងពីរនេះ បានចូលរួមក្នុងបញ្ជីក្រុមហ៊ុនជាច្រើន ដែលបានឈប់ធ្វើអាជីវកម្មជាមួយរុស្ស៊ី បន្ទាប់ពីការលុក លុយរបស់អ៊ុយក្រែន ដែលបានបន្សល់ទុកចំនួនអ្នកស្លាប់ ស៊ីវិលកើនឡើង ខណៈដែលជនភៀសខ្លួនជាង២លាននាក់ បានភៀសខ្លួន ទៅកាន់ប្រទេសជិតខាង ។ រុស្ស៊ី បានហៅសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនថា ជា “ប្រតិបត្តិការពិសេស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា