ភ្នំពេញ៖ កាលពីអត្ថបទលើកមុន ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជាទម្រង់ PDF ដោយប្រើប្រាស់កម្មវិធី Telegram។
យោងតាមហ្វេសប៊ុក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ពេលនេះក្រុមការងារ សូមធ្វើការណែនាំពីវិធីសាស្ត្រមួយទៀត ងាយៗ ក្នុងការបំប្លែងរូបភាព ទៅជាទម្រង់ PDF ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ iOS (iPhone និង iPad) ដូចខាងក្រោម៖
ជំហានទី 1៖ បើកកម្មវិធីរូបថត Photos ហើយបន្ទាប់មកចូលទៅកាន់អាល់ប៊ុមដែលមានរូបថតដែលអ្នកចង់បំប្លែង។ ចុចលើរូបថតណាមួយ បន្ទាប់មកចុចលើប៊ូតុង ចែករំលែក (Share) ។
ប្រសិនបើអ្នកចង់ជ្រើសរូបថតច្រើន សូមចុចប៊ូតុង Select (ប៉ះ ជ្រើសរើសនៅជ្រុងខាងស្ដាំនៃអេក្រង់) បន្ទាប់មក ជ្រើសរើសរូបដែលអ្នកចង់បំប្លែង ហើយចុងក្រោយចុចលើរូបចែករំលែក (Share)។
ជំហានទី 2៖ ចុចប៊ូតុង បោះពុម្ព (Print) បន្ទាប់មក អនុវត្តវិធី Pinch Out (ឬ Zoom In) ។ រូបថតនឹងត្រូវបានបំលែងទៅជាទម្រង់ PDF ភ្លាមៗ។ ប្រសិនបើអ្នកបានជ្រើសរើសរូបភាពច្រើន រូបទាំងនោះ នឹងត្រូវបានបំប្លែង (និងបញ្ចូលគ្នា) ដោយស្វ័យប្រវត្តិ។
ជំហានទី 3៖ ចុចរូប ចែករំលែក (Share) បន្ទាប់មក អ្នកអាចចែករំលែក PDF ឬរក្សាទុកវាក្នុងអង្គចងចាំរបស់ឧបករណ៍របស់អ្នក (ចុច Save to Files)។
វិធីសាស្ត្រងាយៗ សម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រេីកម្មវិធី Telegram៖ https://youtu.be/oJ-qky4fZ5c ៕