បច្ចេកវិទ្យា

WhatsApp ចាប់ផ្តើមដាក់ឱ្យ ប្រើប្រាស់មុខងារថ្មីៗមួយចំនួនទាក់ទងនឹងការផ្ញើសារជាសំឡេង

ភ្នំពេញ៖ ការផ្ញើសារជាសំឡេងជាទម្រង់ ទំនាក់ទំនងដ៏ពេញនិយមមួយ សម្រាប់កម្មវិធីទំនាក់ទំនងសង្គម។ សម្រាប់កម្មវិធី WhatsApp វិញ ជាមធ្យមមានសារជាសំឡេង ចំនួនប្រហែល ៧ពាន់លាន ត្រូវបានផ្ញើនៅលើវេទិកាជារៀងរាល់ថ្ងៃ។ នេះបើតាមហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

ដូច្នេះហើយបានជា WhatsApp កាលពីពេលថ្មីៗនេះ បានបន្ថែមមុខងារមួយចំនួនទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយ នឹងកម្មវិធីទំនាក់ទំនងសង្គម ផ្សេងៗទៀតមានដូចជា៖

-អាចស្ដាប់សារសំឡេង ទោះជាមិននៅក្នុងឆាត (Out of Chat Playback): អ្នកប្រើប្រាស់អាចស្តាប់សារ ជាសំឡេងនៅខាងក្រៅការជជែក ដូច្នេះពួកគេអាចអាន និងឆ្លើយតបទៅនឹង សារផ្សេងទៀតបាន។

-ផ្អាក/បន្តការថតសារសំឡេង (Pause/Resume Recording): ពេល ថត សារ ជា សំឡេង លោកអ្នក អាច ផ្អាក ការ ថត ហើយបន្តនៅពេលក្រោយ ក្នុងករណីដែលលោកអ្នក ត្រូវ បាន រំខាន ឬត្រូវការប្រមូលព័ត៌មានបន្ថែម។

-សេចក្តីព្រាង (Draft Preview): ស្តាប់សារជាសំឡេងរបស់អ្នក មុនពេលផ្ញើចេញ។

-ចងចាំការស្តាប់សារ (Remember Playback): ប្រសិនបើលោកអ្នកផ្អាកពេល ស្តាប់សារជាសំឡេង លោកអ្នកអាចជ្រើសរើសកន្លែង ដែលអ្នកបានផ្អាក នៅពេលត្រឡប់មកស្ដាប់សារនោះវិញ ៕

To Top