បច្ចេកវិទ្យា

នោះ! Apple ប្រកាសឈប់ផលិត iPod Touch ដែលជាឧបករណ៍ សម្រាប់ចាក់ចម្រៀង ដ៏ពេញនិយម

បរទេស ៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានប្រកាសថា នឹងបញ្ឈប់ផលិតជាផ្លូវការនូវ iPod Touch ដែលជាឧបករណ៍សម្រាប់ចាក់ចម្រៀង ដ៏ពេញនិយមមួយបន្ទាប់ពី ឧបករណ៍ចាក់ចម្រៀងតាមរយៈថាស CD ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ។

iPod Touch គឺជាឧបករណ៍ចុងក្រោយដែល នៅសេសសល់ពីកាលសម័យ iPod ហើយវាមិនត្រូវបានអាប់ដេត តាំងពីខែឧសភា ឆ្នាំ២០១៩។ វាមិនជារឿងចម្លែកនោះទេដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិត iPod ដោយសារតែមុខងាររបស់ ឧបករណ៍នេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ iPhone និងឧបករណ៍ជាច្រើនផ្សេងៗទៀត របស់ក្រុមហ៊ុន ដូចដែលលោកប្រធានផ្នែកគ្រប់គ្រងទីផ្សារ Greg Joswiak បាននិយាយថា “វិញ្ញាណរបស់ iPod នៅតែមានជីវិត” នៅក្នុងផលិតផល Apple ផ្សេងៗទៀត។

គួររំឭកដែរថា Apple បានដាក់ឲ្យប្រើប្រាស់ iPod ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០០១ ហើយនៅពេលនោះ វាគឺជាឧបករណ៍តន្ត្រីដែលមាន ភាពច្នៃប្រឌិតខ្ពស់ដែលអាច ដាក់បទចម្រៀងរាប់ពាន់ នៅក្នុងហោប៉ៅរបស់អ្នកដែលចូលចិត្តស្ដាប់ចម្រៀង។ ក្នុងរយៈពេល២១ឆ្នាំនេះ ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់ឧបករណ៍ iPod ជាច្រើនដែលមានរូបរាងផ្សេងៗគ្នារួមមាន iPod Shuffle, iPod nano និង iPod Touch ៕

To Top