ផ្លាស់ប្តូរទៅកាន់ឌីជីថលឥឡូវនេះ បើមិនដូច្នេះទេ ត្រៀមខ្លួនចាញ់គេឱ្យហើយទៅក្នុងពេលអនាគត។ នេះគឺជាសារមួយពីអ្នកជំនាញទីផ្សារអនឡាញនៃក្រុមហ៊ុន Httpool។
យោងតាមតួលេខដែលផ្តល់ដោយក្រុមហ៊ុន Httpool ដែលជាដៃគូលក់ទទួលបានសិទ្ធិប្រចាំប្រទេសកម្ពុជារបស់បណ្តាញទំនាក់ទំនងសង្គម Facebook នៃក្រុមហ៊ុន Meta បានឱ្យដឹងថា ការចំណាយលើប្រតិបត្តិការឌីជីថលមានសរុបជាង ៦០ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខដដែលនេះ ចំនួនប្រតិបត្តិការឌីជីថលបានកើនឡើងទ្វេដងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលបង្ហាញថា ទីផ្សារត្រូវបានរំពឹងថានឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លើសពីនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីគោលបំណង ក្នុងការអភិវឌ្ឍសហគ្រិនភាពនិងប្រព័ន្ធអេកូឌីជីថលឱ្យក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណ របស់ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿជាក់ថា អាជីវកម្មខ្នាតតូចនិងមធ្យម (SMB) នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងស្ថានភាពដ៏ល្អឥតខ្ចោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
ក្នុងនាមជាដៃគូលក់ដែលទទួលបានសិទ្ធិនៅកម្ពុជារបស់បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុងផ្តល់ដំបូន្មានដល់អាជីវកម្មខ្នាតតូច និងមធ្យមឱ្យ “ត្រៀមលក្ខណៈ” សម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ដែលស្ទើរតែមានមូលដ្ឋានទាំងស្រុងលើប្រព័ន្ធអេកូឌីជីថល។
ទោះជាយ៉ាងណា ដោយសារបច្ចេកវិទ្យាមានភាពច្នៃប្រឌិត និងមានការវិវឌ្ឍស្ទើរតែរាល់ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាជីវកម្មស្វែងរកសេវាកម្មនិងដំបូន្មានពីក្រុមហ៊ុនទាំងនោះ ដូចជាក្រុមហ៊ុន Httpool ជាដើម ដែលបានធ្វើឱ្យការបង្កើតទីផ្សារតាមបណ្តាញសង្គមមានភាពសាមញ្ញ និងបង្កើនផលចំណេញពីការវិនិយោគ (ROI) លើបណ្តាញសង្គមដោយសារជំនាញឯកទេសរបស់ពួកគេ។
យោងតាមក្រុមហ៊ុន Httpool បានឱ្យដឹងថា ផ្អែកលើការស្ទង់មតិមួយទៅលើអ្នកឆ្លើយតបចំនួន១៥៥នាក់ ៣,៨ភាគរយនៃប្រជាជនកម្ពុជាទិញទំនិញតាមអ៊ីនធឺណិត។ ការស្ទង់មតិដដែលនេះបានរកឃើញថា ៤០ភាគរយនៃការទិញទំនិញតាមអ៊ីនធឺណិតប្រើប្រាស់បណ្តាញសង្គម Facebook ហើយ ២២ភាគរយប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេសចិនមាន ១៨ភាគរយ។
លើសពីនេះទៀត នៅឆ្នាំ២០២១ អាហារនិងគ្រឿងទេសមានចំណែក ៣០ភាគរយនៃការលក់តាមអនឡាញ បន្ទាប់មកគឺផលិតផលម៉ូដនិងសម្លៀកបំពាក់ដែលមានរហូតដល់ ២៨ភាគរយនៃការលក់។
លោក Matthieu Laporte អនុប្រធានក្រុមហ៊ុន Httpool ទទួលបន្ទុកអាជីវកម្មខ្នាតតូច និងមីក្រូ មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចឌីជីថល ដែលស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងរីកចម្រើនលឿនយ៉ាងឆាប់រហ័ស។ សេដ្ឋកិច្ចឌីជីថលបែបនេះនឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងក្នុងតំបន់និងនៅលើឆាកអន្តរជាតិ»៕
អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើភ្លែតហ្វមផ្សព្វផ្សាយឌីជីថលឈានមុខជាគេច្រើននៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់ភ្លែតហ្វមទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់នៅទូទាំងទីផ្សារជាង៣០។ ដោយផ្អែកលើបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនិងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានបទពិសោធ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបានតាមរយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
ភ្លែតហ្វមផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែងនៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិចនិងបាល់កាន (Baltics and Balkans) ប្រទេសរុស្ស៊ីនិង CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ភ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក៕