បច្ចេកវិទ្យា

អ្នកប្រើ iPhone ឥឡូវនេះអាចប្តូរទៅប្រើទូរស័ព្ទ មានប្រព័ន្ធប្រតិបត្តិការ Android 12 បានកាន់តែងាយស្រួល

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យ ពីទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរស័ព្ទប្រភេទ Android អាចដំណើរការបានជាមួយ នឹងទូរស័ព្ទស្មាតហ្វូន Android 12 ទាំងអស់ ។

នេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ Android 12។

មុននេះ កម្មវិធី Switch to Android សម្រាប់ iPhone ត្រូវបានកំណត់ចំពោះតែទូរស័ព្ទ Pixel ផ្ទាល់របស់ Google ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកប្រើប្រាស់ iPhone ទិញទូរសព្ទ Android អាចភ្ជាប់ iPhone របស់ពួកគេទៅទូរសព្ទថ្មីតាមរយៈ WiFi ឬតាមរយៈខ្សែ Lightning ទៅ USB-C។ ទិន្នន័យដែលរួមមាន កម្មវិធី រូបថត បញ្ជីឈ្មោះទំនាក់ទំនង និងសារ អាចត្រូវបានចម្លងដើម្បីឱ្យការផ្លាស់ប្តូរកាន់តែរលូន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple ក៏មានកម្មវិធី Move to iOS ផ្ទាល់ខ្លួនសម្រាប់ទូរសព្ទ Android ដែលបានរចនាឡើងសម្រាប់ អ្នកប្រើប្រាស់ដែលចង់ប្ដូរពី ទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ ផ្ទេរសារ បញ្ជីឈ្មោះទំនាក់ទំនង ព្រឹត្តិការណ៍ប្រតិទិន រូបថត និងទិន្នន័យមួយចំនួនទៀត ៕

To Top