បច្ចេកវិទ្យា

នាយកវិទ្យាស្ថានកងទ័ពជើងទឹក ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ដែលតែងឧបត្ថម្ភ សម្ភារៈ និងថវិកា ដល់វិទ្យាស្ថាន

ព្រះសីហនុ៖ លោកឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ និងបុគ្គលិកវិទ្យាស្ថានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ  និងលោកស្រី ហេង គីមជី ដែលតែងតែជួយឧបត្ថមជា សម្ភារៈការិយាល័យ និងថវិកា ដល់វិទ្យាស្ថាន រួមមាន៖ កុំព្យូទ័រ Desktop ម៉ាស៊ីន Printer  ម៉ាស៊ីនបញ្ចាំងSlide រោងដាក់រថយន្តអង្គភាព  និងថវិកាចំនួន ៣,០០០ដុល្លា សម្រាប់ប្រើប្រាស់ សាងសង់រោងបាយបន្ថែម រោងចិញ្ចឹមជ្រូក និងទិញលូសម្រាប់ធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តាអគារស្នាក់នៅ នីមួយៗរបស់សិក្ខាកាម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top