បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការអឺរ៉ុបបានប្រកាសដាក់ពិន័យក្រុមហ៊ុន Meta សរុបជាទឹកប្រាក់ចំនួន៧៩៧លានអឺរ៉ូឬត្រូវជា៨៤២លានដុល្លារ។
ការដាក់ពិន័យនេះធ្វើឡើងទៅលើលើអ្វីដែលអឺរ៉ុប បានពិពណ៌នាថាជាការអនុវត្តបំពានដែលត្រូវបានចោទប្រកាន់ថា បានផ្តល់អត្ថប្រយោជន៍ដល់ Facebook និងMarketplace ដែល Meta ជាម្ចាស់ និងប្រតិបត្តិការទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍គណកម្មការអឺរ៉ុបឬហៅកាត់ថា EC បានអះអាងថា Meta បានបំពានច្បាប់ប្រឆាំងការទុកចិត្តរបស់ EU ដោយភ្ជាប់សេវាកម្មផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត Facebook Marketplace របស់ខ្លួនទៅនឹងបណ្តាញសង្គមផ្ទាល់ខ្លួន Facebook និងដោយការដាក់លក្ខខណ្ឌពាណិជ្ជកម្មមិនយុត្តិធម៌លើអ្នកផ្តល់សេវាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផ្សេងទៀត ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន សហភាពអឺរ៉ុបបានប្រកែកថា Meta បានដាក់ទីផ្សារ Facebook លើអ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួននៅក្នុង លក្ខខណ្ឌ ខុសច្បាប់។
ទោះបិជាយ៉ាងណាក្តីក្រុមហ៊ុនMeta បាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការផាកពិន័យ ហើយបានអះអាងថា សេចក្តីសម្រេចរបស់ទីក្រុងប្រ៊ូសែល មិនបានអើពើនឹងការពិតដែលថាអ្នកប្រើប្រាស់ Facebook មានជម្រើសក្នុងការជ្រើសរើសថាតើត្រូវចូលរួមជាមួយសេវាកម្ម Marketplace ដែរឬទេ៕
ប្រែសម្រួល៖ ស៊ុនលី