ភ្នំពេញ ៖ ខណៈនៅសល់ តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើក៏ដូចជាការ សំណូមពរ ដល់ក្រុមកីឡាករអុំទូកទាំងអស់ ធ្វើយ៉ាងណាជៀសវាង ការនាំជំងឺអេដស៍ចូលផ្ទះ ដែលនាំទុក្ខដល់ប្រពន្ធ នៅស្រុកកំណើត ក្រោយអុំទូកហើយ ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ប្រើប្រាស់ជាផ្លូវការនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអ្នកពាក់ព័ន្ធចូលរួម ក្នុងផែនការក្បត់ជាតិជាមួយ លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ ទាំងអ្នកចាប់ខ្លួន និងមិនទាន់ចាប់ខ្លួន ត្រូវចូលសារភាព កំហុសទើបមានសេរីភាព ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣...
វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៦ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នឹងចាប់ផ្តើមដំណើរទស្សនកិច្ច របស់ខ្លួននៅប្រទេសអាល្លឺម៉ង់ នៅក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាសរបស់ ក្រសួងការបទេសកាលពីថ្ងៃអង្គារនោះបាននិយាយទៀតថាលោក Pompeo នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកាក្នុងកំឡុងពេលដែលលោក ក៏នឹងចូលរួមក្នុងកម្មវិធីមួយជាមួយ នឹងរដ្ឋាភិបាលអាល្លឺម៉ង់និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីរំលឹកខួបលើកទី ៣០ នៃការដួលរលំនៃជញ្ជាំងប៊ែរឡាំង។ យោងតាមការធ្វើបទបង្ហាញ ដដែលនោះផងដែរក៏បានបញ្ជាក់ដែរថានៅក្នុងអំឡុង ពេលនៃដំណើរទស្សនកិច្ចរបស់លោក Pompeo នឹងត្រូវរៀបចំឲ្យមានជំនួបមួយ ជួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel រដ្ឋមន្រ្តីក្រសួងការបរទេស Heiko Maas ព្រមទាំងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ដទៃទៀតផងដែរ៕ ប្រែសម្រួល: ស៊ុន លី
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹង កាលពីថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសចិន នៅតែមិនផ្លាស់ប្ដូរនៅក្នុងខែកញ្ញា ពោលគឺស្មើនឹង ៣១,៦២ ពាន់លានដុល្លារ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ទន្ទឹមនឹងនេះដែរឱនភាពជាមួយជប៉ុន បានថយចុះ ១៩,១ ភាគរយស្មើនឹង ៥,០៥ ពាន់លានដុល្លារដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស ដែលមានឱនភាពធំជាងគេទី៣ សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន និងម៉ិកស៊ិក។ ក្រោមការគ្រប់គ្រងនៃ គោលនយោបាយ អាមេរិកដំបូង ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសន្យាកាត់បន្ថយឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាប្រទេសចិន ម៉ិកស៊ិក និងអាល្លឺម៉ង់។ នៅក្នុងខែកញ្ញារដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមគិតពន្ធចំនួន ១៥ ភាគរយលើទំនិញចិន ដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារ ដែលជាផ្នែកមួយ នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរនៅលើពិភពលោក៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្រាប់យុទ្ធនាការហូបអំបុកនាថ្ងៃ៩ វិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ គឺទាំងអំបុក ចេក ទឹកត្នោត ដូង និងស្ករផែន នឹងឡើងថ្លៃហើយ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ករណីសម រង្ស៊ីមិនទាន់បញ្ចប់ត្រឹមថ្ងៃ៩ វិចិ្ឆកានេះទេ គឺនៅតែបន្តមាន ហើយចំពោះអ្នកគាំទ្រទាំងឡាយ ណាដែលបន្តសកម្មភាពនោះ នៅតែរងគ្រោះដោយសារទង្វើរបស់ខ្លួនគឺ សម រង្ស៊ីតែម្តង។ សម្តេចតេជោបានហៅ សម រង្ស៊ីថា “អាឆ្កែ” ។សម្តេចថា បើអាឆ្កែនេះបន្តនាំរឿងថាមកចាប់ខ្លួន សម្តេចនៅតែមានបញ្ហាបន្តទៀត ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យអ្នកផ្សំគំនិតក្បត់ជាតិជាមួយទណ្ឌិតសម រង្ស៊ីចេញមកសារភាព ហើយបើមិនចេញមកទេ នឹងបន្តចាប់ខ្លួនដោយគ្មាន ការលើកលែងនោះទេ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអះអាងថា មុខសញ្ញាដែលត្រូវចាប់ខ្លួនគឺទណ្ឌិតសម រង្ស៊ី បានពន្យាចេញពីប៉ារីសថ្ងៃ៩ វិច្ឆិកា ដូច្នេះមិនប្រាកដថាចេញមកទេ ៕
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អ្នកបើកយន្តហោះត្រូវ ចុះចតយន្តហោះដោយសារតែ ការលេចធ្លាយប្រេងដែលត្រូវបានរកឃើញ នៅក្នុងម៉ាស៊ីនមួយរបស់ម៉ាស៊ីនយន្តហោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា “ជើងហោះហើររបស់យន្តហោះលេខ ៧៥៧១ ពី ម៉ូស្គូ – Punta Cana (សាធារណរដ្ឋ Dominican) បានធ្វើការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Sheremetyevo នៅទីក្រុង មូស្គូ ។ យន្តហោះមានបញ្ហាជាមួយម៉ាស៊ីន” ។ យោងតាមអ្នកតំណាងនៃ សេវាកម្មបន្ទាន់របស់រុស្ស៊ី ឧបករណ៍ចាប់សញ្ញាសម្ពាធ ប្រេងនៅក្នុងម៉ាស៊ីនមួយបាន រលត់ភ្លាមៗបន្ទាប់ពីចាប់ដំណើរការ។ តាមទិន្នន័យបឋម មានមនុស្សចំនួន ៤៨៨ នាក់នៅលើយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា