ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅអាល្លឺម៉ង់

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៦ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នឹងចាប់ផ្តើមដំណើរទស្សនកិច្ច របស់ខ្លួននៅប្រទេសអាល្លឺម៉ង់ នៅក្នុងសប្តាហ៍នេះ។

សេចក្តីប្រកាសរបស់ ក្រសួងការបទេសកាលពីថ្ងៃអង្គារនោះបាននិយាយទៀតថាលោក Pompeo នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកាក្នុងកំឡុងពេលដែលលោក ក៏នឹងចូលរួមក្នុងកម្មវិធីមួយជាមួយ នឹងរដ្ឋាភិបាលអាល្លឺម៉ង់និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីរំលឹកខួបលើកទី ៣០ នៃការដួលរលំនៃជញ្ជាំងប៊ែរឡាំង។

យោងតាមការធ្វើបទបង្ហាញ ដដែលនោះផងដែរក៏បានបញ្ជាក់ដែរថានៅក្នុងអំឡុង ពេលនៃដំណើរទស្សនកិច្ចរបស់លោក Pompeo នឹងត្រូវរៀបចំឲ្យមានជំនួបមួយ ជួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel រដ្ឋមន្រ្តីក្រសួងការបរទេស Heiko Maas ព្រមទាំងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ដទៃទៀតផងដែរ៕

ប្រែសម្រួល: ស៊ុន លី

To Top