កំពង់ចាម ÷ ” កងកម្លាំងប្រដាប់អាវុធយើង បានត្រៀមរួចជាស្រេច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ និងអ្នក ចូលរួម ” ។ នេះជាការថ្លែង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩...
ភ្នំពេញ ៖ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានស្នើអាជ្ញាធរ ប្រទេសនេះ ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់ ក្នុងចំណោមក្រុមឧទ្ទាម ដែលដឹកនាំដោយលោក សម រង្ស៊ី ប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់វេបសាយរស្មីកម្ពុជា។ ការស្នើនេះ...
ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋ ហាក់មានការជ្រួលច្របល់ ទៅនឹងដំណឹង លោក សម រង្ស៊ី វិលចូលស្រុកវិញ កាន់តែគៀកថ្ងៃនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសត្រូវរក្សាភាពស្ងៀមស្ងាត់ កុំបង្កបញ្ហាណាមួយ ដែលធ្វើឲ្យកម្ពុជា ជួបនូវវិបត្តិអសន្តិសុខ និងឈានទៅ រកកើតសង្គ្រាមផ្ទៃក្នុង ។...
ភ្នំពេញ ៖ កងកម្លាំងប្រមាណ ជា២ម៉ឺននាក់ ត្រូវបានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អះអាងថា ត្រៀមដាក់ពង្រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យ ក៏ដូចជាត្រៀមស្វាគមន៍លោក សម រង្ស៊ី ដែលមានគម្រោងវិលមកវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខេះ ។...
ភ្នំពេញ ៖ ថ្ងៃទី៩ វិច្ឆិកា គឺនៅសល់ត្រឹម តែ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់លោក សម រង្ស៊ីចូលកម្ពុជា ប៉ុន្តែអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបញ្ជាក់ថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងអនុវត្តន៍យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាក្រុមឧទ្ទាម សម រង្ស៊ី ដែលមានផែនការ ប៉ុនប៉ងរដ្ឋប្រហារ...
ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាច់ណាត់ មិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ឆ្លងដែនចូលមកកម្ពុជាឡើយ ក្រោយពីមន្រ្តីរបស់លោកប្រកាសជារឿយ នាពេលកន្លងមក ។ នេះបើតាមការចេញផ្សាយរបស់ BTV...
ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ខ្លួននៅតែដោះស្រាយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស បើទោះបីជាសហរដ្ឋអាមេរិក បានដកខ្លួនចេញប្រកាស កាលពីមួយថ្ងៃមុនក៏ដោយ ។ អ្នកនាំពាក្យលោក Stephane Dujarric បានលើកឡើងដោយដកស្រង់ សម្ដីលោកអគ្គលេខាធិការថា “ការប្តេជ្ញាចិត្តរបស់យើង ដើម្បីឆ្ពោះទៅមុខលើការ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែមិនផ្លាស់ប្តូរ” ។ លោក Dujarric...
ភ្នំពេញ ៖ លោក អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគ បារាំងឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ច ពិសេសនានា។ នេះបើតាមយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ...
ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿង និងម៉ូតូមួយគ្រឿង បានបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលច្រើននាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ម្ដុំទល់មុខវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុ មិនទាន់ដឹងនៅឡើយទេ ។ បញ្ជាក់៖...
ភ្នំពេញ ៖ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បានស្នើកម្ពុជា ជួយផ្តល់បទពិសោធន៍ ពាក់ព័ន្ធករណីបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគ្រឿងញៀន និងជួញដូរមនុស្ស ជាដើម ។ នេះយោងតាមការចេញផ្សាយ របស់អគ្គស្នងការនគរបាលជាតិ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត...