ភ្នំពេញ ៖ ដើម្បីពន្លឿន ការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងបញ្ហាប្រឈមនានា ក្នុងការដ្ឋានសាងសង់ ដើម្បីដោះស្រាយចំពោះមុខ ឲ្យបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឲ្យការស្ថាបនាផ្លូវមានភាពយឺតយ៉ាវ។ នេះបើយោងតាម ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ...
ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការបន្តអំពាវនាវរបស់លោក សម រង្ស៊ី គៀងគរពលរដ្ឋធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ នឹងដាក់បន្ទុកឲ្យក្លាយជាឧក្រិដ្ឋជន។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម សន្តិភាព បានថ្លែងថា វោហារសព្ទរបស់អ្នកនឹងដាក់ បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន ។...
ភ្នំពេញ៖ ទីបំផុត បេក្ខជនមកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា បានដណ្តើម ពានក្លាយជាជ័យលាភី តែមួយគត់ សម្រាប់កម្មវិធី ប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទីមួយ នាំមកជូនផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលប្រព្រឹត្តទៅ កាលពីរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ។ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក...
ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាកំណត់ដែលលោក សម រង្ស៊ី បានសន្យាថា នឹងមកកម្ពុជាវិញនោះ លោកបានទីសូមពរជ័យ ពីព្រះសង្ឃនៅវត្តធម្មរង្សី ជិតទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីឲ្យដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយជោគជ័យ។ តាមរយៈខំមិនតបទៅអ្នកគាំទ្រនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី ថា...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា រដ្ឋសភាកម្ពុជាបានអនុម័តលើ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម គឺជាការធានារក្សាដីស្រែរបស់ប្រជាកសិករខ្មែរនៅតាមព្រំដែន ។ លោក សុខ ឥសាន បានលើកឡើងក្នុងតេឡេក្រាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនឆ្នាំ២០១៩ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ដោយសំឡេង១១០/១២៥ ដោយគ្មានឧបស្គណាមករារាំងបានឡើយ ។ ...
ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទុះឆេះដុំភ្លើងកុំទ្យុទ័រ (ម៉ូនីទ័រ)ដែលស្ថិតក្នុងបន្ទប់ជាន់ផ្ទាល់ដី អគាររបស់ធនាគារ J Trust royal bank បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ រួមទាំងប្រជាពលរដ្ឋ ចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចធនាគារ J Trust royal...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វក្រាស់ ឬអណ្តើកសមុទ្រមួយក្បាល ទម្ងន់៩គីឡូក្រាម ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលមានបំណងចូលរួមអភិរ័ក្ស ជាមួយលោកឧកញ៉ា ។ ក្នុងឱកាសនាំយកសត្វអណ្តើកទៅព្រលែងនេះ ដែលធ្វើឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា នេះជាការព្រលែងសត្វក្រាស់ ឬអណ្តើកសមុទ្រលើកទី១០៩...
សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ក្រុងសេអ៊ូល បានដកស្រង់សម្តីដោយនិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់ដូចជាបាន សម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូល មួយជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅខែធ្នូមុនថ្ងៃផុតកំណត់ចុងឆ្នាំ ដែលក្រុងព្យុងយ៉ាងបាន ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយទីក្រុង វ៉ាស៊ីនតោន។ សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានធ្វើការវាយតម្លៃ នៅក្នុងកិច្ចប្រជុំសវនកម្មសភា ដែលបិទទ្វារដោយបន្ថែមថា...
បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃច័ន្ទនេះបានថ្កោលទោស យ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំដែលទាក់ទងនឹងអាស៊ាន ដោយថាពួកគេរំលោភយ៉ាងច្បាស់នូវ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅកិច្ចប្រជុំកំពូលនៅជាយក្រុងបាងកក លោកអាបេ ក៏បានជំរុញមេដឹកនាំនៃ ប្រទេសនានាក្នុងអាស៊ានបូក ៣ គឺចិន កូរ៉េខាងត្បូង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើក្រុងព្យុងយ៉ាង ដើម្បីសម្រេចបាននូវ ការរំសាយអាវុធនុយក្លេអ៊ែរ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា លោកអាបេ បានប្រាប់មេដឹកនាំទាំងអស់ថា លោកពិតជាចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌដើម្បីធ្វើឱ្យមានភាព លេចធ្លោជាងបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន របស់ក្រុងព្យុងយ៉ាង ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០៕ ដោយ ឈូក បូរ៉ា
សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃចន្ទនេះ ថាបរិមាណនៃការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូង បានកើនឡើងជាង ៥ ភាគរយនៅឆ្នាំនេះ ទោះបីមានការធ្លាក់ចុះ នៃតម្លៃផលិតផលសំខាន់ៗក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ ប្រទេសនេះ មានចំនួនសរុប ២៩.៨៣៤ តោនសម្រាប់ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី២៥ ខែតុលាកើនឡើង ៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...