អត្ថបទ

តំណាងភេសជ្ជៈប៉ូវកម្លាំង WURKZ ចូលរួមអបអរសាទដល់ ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១

ភ្នំពេញ៖ ទីបំផុត បេក្ខជនមកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា បានដណ្តើម ពានក្លាយជាជ័យលាភី តែមួយគត់ សម្រាប់កម្មវិធី ប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទីមួយ នាំមកជូនផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលប្រព្រឹត្តទៅ កាលពីរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ។

តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រីគង់ កុសល បានថ្លែងសាទរចំពោះ លទ្ធផលដ៏គាប់ប្រសើរនេះថា « ខ្ញុំពិតជារីករាយ ដែលបានឃើញការខិតខំប្រឹងប្រែង របស់បេក្ខជនម្នាក់ ដែលមានវ័យត្រឹម១៤ឆ្នាំ បានទទួលផលតបស្នង ដ៏សម្បើមបែបនេះ ខ្ញុំសូមចូលរួមអបអរដល់ចាន់ សុបញ្ញា ដែលក្លាយជាម្ចាស់ពានជាផ្លូវការ»។

គួរបញ្ជាក់ថា ក្រោយទទួលបានសារគាំទ្រច្រើនជាងគេ ទាំងពីរវគ្គដែលវគ្គទីមួយ បេក្ខជនទាំងអស់ ត្រូវប្រលងច្រៀងបទចម្រៀង មនោសញ្ជេទនា និង វគ្គទីពីរតម្រូវឱ្យ ច្រៀងជាចង្វាក់ ញាក់កន្ត្រាក់អារម្មណ៍ ដែលបេក្ខជន បញ្ញាទទួលបាន សារបោះឆ្នោតច្រើន ជាងគេទាំងពីរវគ្គ។

បេក្ខជនកំពូលទាំង៤នាក់មានដូចជា ម្ចាស់ជ័យលាភី ចាន់ សុបញ្ញា បេក្ខជន សំ សុវណ្ណារ៉ាក់ បេក្ខជន គង់ ចំរើន និង បេក្ខជន ចាន់ កូម៉ែន ក៏នឹងត្រូវបង្ហាញខ្លួន ជាបន្តបន្ទាប់ ជាមួយការប្រគំតន្ត្រីទេសចរណ៍ របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ៕

To Top