កំពង់ចាម ÷ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ នៅមន្ទីរផែនការខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា មានគម្រោងចំនួន ៣៧០ គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល អនុវត្តក្នុងឆ្នាំ២០២០។...
បរទេស៖ សារព័ត៌មាន ALnavio បានរាយការណ៍ កាលពីថ្ងៃពុធនេះថា អតីតប្រធានាធិបតីប្រេស៊ីល លោក Michel Temer បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានស្នើសុំឱ្យលោក និងមេដឹកនាំតំបន់ពីររូបផ្សេងទៀត ជួយលោកក្នុងផែនការអន្តរាគមន៍យោធា នៅវ៉េណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេ ក្នុងបរិមាណមួយ សមរមជារៀងរាល់ថ្ងៃ អាចជួយការពារជំងឺខ្លាញ់ក្នុងថ្លើម។ ក្រុមស្រាវជ្រាវអន្តរជាតិមួយក្រុម ដែលត្រូវបានដឹកនាំដោយ មហាវិទ្យាល័យ នៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណាភាគខាងជើង និងមហាវិទ្យាល័យ នៃប្រទេសសង្ហឹបុរី បានធ្វើសេចក្តីណែនាំថា ការទទួលទាណជាតិកាហ្វេអ៊ីន អាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងថ្លើម។ នៅទូទាំងពិភពលោក មនុស្ស៧០ភាគរយ បានធ្វើការពិនិត្យរក...
ភ្នំពេញ :លោកស្រី Angela Corcoran ឯកអគ្គរាជទូត នៃប្រទេសអូស្រ្តាលី (Commonwealth of Australia) ដែលនឹងត្រូវចប់អាណត្តិបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា នឹងចូលជួប លោក កឹម សុខា អតីតប្រធាន អតីតបក្សប្រឆាំង ដើម្បីសម្តែងការគួរសម សំណេះសំណាល និងជម្រាបលា នៅគេហដ្ឋានរបស់លោក នៅថ្ងៃសុក្រ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែកពូនកម្លាំងទ័ព នៅកំពង់ផែមួយ ដែលធ្លាប់ជាទិសដៅ របស់អ្នកទេសចរកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់រីសតភ្នំ Mount Kumgang ដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ Seoul Economic Daily បានចេញនូវសេចក្តីរាយការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញនេះថា ទីតាំងយោធាថ្មីនោះ គឺត្រូវបានគេប្រទះឃើញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានចុះហត្ថលេខា លើច្បាប់គាំទ្រដល់ក្រុមបាតុករ ដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ដែលជាវិធានការមួយ ដែលទំនងជាធ្វើឱ្យចិន ខឹងនិងធ្វើឱ្យស្មុគស្មាញ ដល់កិច្ចចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ ច្បាប់ដែលត្រូវបានបង្កើតឡើង ជាច្បាប់ដឹកនាំក្រសួងការបរទេស ឱ្យធ្វើការត្រួតពិនិត្យប្រចាំឆ្នាំ ដើម្បីកំណត់ថាតើហុងកុង បានរក្សាស្វ័យភាពគ្រប់គ្រាន់ពីប្រទេសចិន ដើម្បីបន្តការព្យាបាល...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌ ដែលប្រព្រឹត្ត ទៅនៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការ គណៈរដ្ឋមន្ត្រី ។ សន្និសីទនេះ មានទិសដៅ និងគោលបំណងពង្រឹង ការយល់ដឹងដល់ សាធារណជនស្តីពី៖...
ការចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរកការកើតស្នាមលើស្បែក នោះពិបាកនឹងធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាស អ្នកអាចការពារកុំឲ្យកើត មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន ដោយវិធីងាយៗ ដូចខាងក្រោម៖ ១ កុំអេះឬកេះព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហា ដែលកាន់តែធំឡើងបាន។២ ការពារស្បែកប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF 15 ឡើងទៅជាប្រចាំរាល់ថ្ងៃ និងគួរលាបវាបន្ថែម...
ភ្នំពេញ : ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)និងអង្គការសមាគមន៍ អភិរក្សសត្វព្រៃកម្ពុជា(wcs)បានរៀបចំសិក្ខាសាលាស្ដីពី “ការស្វែងរកព័ត៌មាន ដោយអ្នកសារព័ត៌មាន ទាក់ទងការជួញដូរសត្វព្រៃ” ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេល មួយថ្ងៃពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅភោជនីយដ្ឋាន ទន្លេបាសាក់១។ ទាក់ទងនឹងប្រធានបទនេះ ក្នុងគោលបំណង បង្ហាញដល់អ្នកសារព័ត៌មាន ស្ដីពីស្ថានភាពទូទៅ នៃការជួញដូរសត្វព្រៃ និងច្បាប់ពាក់ព័ន្ធនឹង ការជួញដូរសត្វព្រៃ...