ភ្នំពេញ ៖ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានកំពុងចល័តកងកម្លាំង ដើម្បីហ្វឹកហ្វឺនរួមគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈខេត្តជាប់ព្រំប្រទល់ថៃមួយនេះ ដែលជាទីកន្លែង សម្រាប់ក្រុមប្រឆាំងឆ្លងកាត់មកកម្ពុជា នាថ្ងៃ៩ វិច្ឆិកា ដើម្បីមកធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា...
បរទេស ៖ ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់អំពីការស្លាប់ របស់មេដឹកនាំខ្លួន គឺលោក Abu Bakr al-Baghdadi ហើយនិងបានប្រកាសតែងតាំងមេដឹកនាំថ្មី គឺលោក Abu Ibrahim al-Hashimi al-Qurashi។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៣១...
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្តីបន្ទោសមេដឹកនាំគណបក្សស៊ីវិល័យរបស់ថៃគឺលោក Mongkonkit Suksintharanon ចំពោះការយកគ្រឿងផ្ទុះចូលក្នុងសភាដើម្បី សាកល្បងប្រព័ន្ធសន្តិសុខ ដែលប្រធានបក្សរូបនេះបានចោទប្រកាន់ថា មិនមានលក្ខណៈគ្រប់គ្រាន់។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីមិនបានផ្តល់ទំងន់ណាមួយដល់ការអះអាងរបស់លោក Mongkonkit នោះទេ ប៉ុន្តែបានចោទជាសំណួរអំពីអាកប្បកិរិយារបស់លោក បន្ទាប់ពីមានការជំទាស់ពីសំណាក់លោក...
ភ្នំពេញ ៖ អនុវត្តន៍តាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនជនជាតិចិន៦នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធករណីក្លែងបន្លំ ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី...
កំពង់ស្ពឺ ៖ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យ ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រុយ័ត្ន នាឱកាសពិធីប្រណាំងទូក ខាងមុខនេះ ។ ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នឹងត្រូវប្រារព្ធធ្វើនៅដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។...
ពោធិ៍សាត់ ៖ មន្ត្រីយោធា៤នាក់ បានក្រឡាបរថយន្ត បណ្តាលឲ្យរងបួសធ្ងន់ស្រាល ៤នាក់ កាលពីវេលា ម៉ោង៣និង៤៦នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំនុចផ្លូវកោងនៅចំនុចផ្លូវកោង ក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលបានរងរបួសធ្ងន់ស្រាល...
បច្ចុប្បន្ននេះ គេចាត់ទុកថាមានសុខភាពល្អ ប្រៀបដូចជាមាន សុភមង្គលក្នុងខ្លួនអញ្ចឹង ទើបធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ងាកមករកការហាត់ប្រាណ និងលេងកីឡាក្រោយពេលដែលពួកគាត់ បានយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលទទួលបាន មកពីការហាត់ប្រាណ មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរ មករកការហាត់ប្រាណ ដោយសារសុភាសិតមួយឃ្លាថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួន...
កោះកុង ៖ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងខេមរភូមិន្ទបានថ្លែងថា យើងរក្សាតម្លៃ នៃសន្តិភាពឲ្យបាន ជាដាច់ខាត កុំជឿលើសម្តីញ៉ុះញ៉ុង របស់ជនក្បត់ជាតិទណ្ឌិតសម រង្ស៊ី ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលកើតចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ។ ថ្លែងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០១៩...
បរទេស: ការិយាល័យរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បុងបាននិយាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាព របស់ម្ដាយលោក។ សាររបស់លោកគីមត្រូវបាន បញ្ជូនតាមរយៈភូមិព្រំដែនអន្តរកូរ៉េតាំងតែពីថ្ងៃពុធ ហើយអ្នកនាំពាក្យរបស់ លោកប្រធានាធិបតីមូនបាននិយាយថា ក្រោយមកវាត្រូវបានប្រគល់ ទៅឱ្យលោកមូនដោយផ្ទាល់ ដែលកំពុងស្នាក់នៅក្នុង ទីក្រុងប៊ូសានភាគអាគ្នេយ៍ ដែលជាកន្លែងទីកន្លែងប្រារព្ធពិធី កាន់ទុក្ខម្តាយរបស់គាត់។ អ្នកនាំពាក្យរូបនេះបាននិយាយថា លោកគីមបានសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជ្រាលជ្រៅចំពោះម្ដាយរបស់លោកមូន និងមានភាពសោកស្តាយ យ៉ាងខ្លាំងផដែរចំពោះមរណភាពរបស់លោកស្រី ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យដដែលមិនបាន បញ្ជាក់លម្អិតថា តើលោកគីមបានសរសេរអ្វីផ្សេងទៀត នៅក្នុងសារឬប្រតិកម្មរបស់លោកមូនឡើយ៕ ប្រែសម្រួល: ស៊ុន លី