ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន !សមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណ ក្រុមជនសង្ស័យ នាឱកាសពិធីប្រណាំងទូក

កំពង់ស្ពឺ ៖ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យ ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រុយ័ត្ន នាឱកាសពិធីប្រណាំងទូក ខាងមុខនេះ ។ ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នឹងត្រូវប្រារព្ធធ្វើនៅដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះដែរ ក៏មានការរៀបចំការប្រកួតប្រដាល់គុណខ្មែរ-អន្តរជាតិ ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និង ការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ ។

ភ្ជាប់ពិធីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកចូលរួមកុំភ្លេចប្រុងប្រយ័ត្ន និងពិនិត្យមើលមុខសញ្ញាមួយចំនួន ដែលកន្លងមកជាក្រុមសមាសភាពមិនល្អ លូកវះហៅប៉ាវ បន្លំលួចនូវសម្ភារៈ ដោយសារតែការភ្លេចខ្លួនជក់អារម្មណ៍កម្សាន្តសប្បាយរបស់បងប្អូន ។

ទោះបីយ៉ាងណាសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច សូមធានាសន្ដិសុខក្នុងខេត្តកំពង់ស្ពឺ មានសុវត្ថិភាព ១០០ភាគរយ ។

ខាងក្រោមនេះ ជាមុខសញ្ញាអតីតក្រុមជនសង្ស័យ គួរប្រុងប្រយ័ត្ន សូមទាក់ទងលេខ 012 506 777 , 071 463 3322 ,015 816 567 ករណីសង្ស័យ ឬ ជួបហេតុការណ៍ ៕ គិរី

To Top