ព័ត៌មានជាតិ

ក្រឡាប់រថយន្ត មន្ត្រីយោធា៤នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកក្រគរ

ពោធិ៍សាត់ ៖ មន្ត្រីយោធា៤នាក់ បានក្រឡាបរថយន្ត បណ្តាលឲ្យរងបួសធ្ងន់ស្រាល ៤នាក់ កាលពីវេលា
ម៉ោង៣និង៤៦នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំនុចផ្លូវកោងនៅចំនុចផ្លូវកោង ក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដោយខ្លួនឯង នោះ មាន ៖ ១ ឈ្មោះវរសេនីយ៍ទោម៉ឹក ចេង នាយរងសេនាធិការយោធាសឹករងខេត្តពោធិ៍សាត់ ២ ឈ្មោះ វរសេនីយ៍ទោឈួន សារុំ នាយការិយាល័យក២ពោធិ៍សាត់ និង ២ នាក់ទៀតជាមន្ត្រីយោធាស្រុកភ្នំក្រវាញ ។

មន្ត្រីដដែលក៍បានឲ្យដឹងទៀតថា ក្រោយការវាស់វែង រថយន្តរងគ្រោះត្រូវបានយកមករក្សាទុកនៅតំបន់ប្របតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចំណែកមន្ត្រីយោធាដែលរងរបួសត្រូវបានក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕

To Top