ភ្នំពេញ៖ លោក មូន ជេអុីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានថ្លែងថា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន គឺជាគន្លឹះដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន មានដូចជានយោបាយគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តឧស្សាហកម្មទី៤ជាដើម។ នេះបេីយោងតាម AKP ។ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ បានចាប់ផ្តើមនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា...
អាមេរិក៖ ប្រព័ន្ធប្រតិបត្តិការ iOS 13.2 របស់ក្រុមហ៊ុន Apple ទើបតែត្រូវបានចេញផ្សាយកាលពីមួយសប្តាហ៍មុន ប៉ុន្តែការអាប់ដេតបន្ទាប់អាចទាញយក បានហើយដោយសេរី នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបាន ដាក់ដំណើរការប្រព័ន្ធ iOS 13.3 ដើម្បីដោះស្រាយបញ្ហាពហុមុខងារដែលត្រូវបាន គេរកឃើញថា បានសម្លាប់កម្មវិធីយ៉ាងចាស់ ដៃជំនួសឲ្យការបើកដំណើរការ ផ្ទៃខាងក្រោយ។ ប្រព័ន្ធប្រតិបត្តិការ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ ចំពោះគម្រោង វិនិយោគថ្មី បន្ថែមទៀតពីប្រទេសចិន ខណៈកម្ពុជានៅ មានសក្តានុពល និងកាលានុវត្តភាពជាច្រើនទៀត ក្នុងការវិនិយោគ ។នេះបើយោងតាម AKP ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Lyu Xinhua ប្រធានក្រុមប្រឹក្សាជំរុញកិច្ច សហប្រតិបត្តិការត្បូងនៃប្រទេសចិន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក...
ភ្នំពេញ ៖ លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន គណៈកម្មការរៀបចំ មហោស្រពភាពយន្តជាតិ លើកទី៦ ឆ្នាំ២០១៩ បានថ្លែងថា មហោស្រពភាពយន្ត លើកនេះ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់ នោះទេ ប៉ុន្តែជាទីកន្លែងជួបជុំសិក្សា ស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់ស៊ីជម្រៅ តាមរយៈការប្រើប្រាស់យន្តការ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈ ឲ្យកាន់តែខិតជិតនៅជាមួយប្រជាពលរដ្ឋ ជាពិសេស ធ្វើយ៉ាងណា ឲ្យសេវាសាធារណៈ ប្រព្រឹត្តទៅបានលឿនរហ័ស។ ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍កម្ពុជា១៦នាក់ មុនពេលចាកចេញទៅសិក្សា នៅតាមបណ្ដាសាកលវិទ្យាល័យនានា ក្នុងប្រទេសណូវែសេឡង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy បានកោតសរសើរចំពោះអង្គការសិល្បៈខ្មែរអមតៈដែលបានធ្វើឲ្យវិស័យសិល្បៈរបស់កម្ពុជាមានការបន្តរស់រវើក។ ការសរសើររបស់លោកទូតក្នុងឱកាសអង្គការសិល្បៈខ្មែរអមតៈបានរៀបចំបុណ្យសិល្បៈដើម្បីសន្តិភាពប្រកបដោយជោគជ័យ។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការជួយអង្គការដ៏សំខាន់នេះ នៅក្នុងការអភិរក្សប្រវត្តិសាស្រ្តវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងបណ្តុះក្រុមអ្នកសិល្បៈដែលប្រកបដោយថាមពល និងគំនិតថ្មីៗ។ រយៈពេល១០ថ្ងៃនៃពិធីបុណ្យនេះ មានភាពអស្ចារ្យណាស់សម្រាប់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលផ្នែកសំខាន់ជាងគេមួយគឺការបញ្ចាំងជាលើកដំបូងនូវពិធីបង្សុកូលដែលជាស្នាដៃផ្នែកសំឡេងតន្រ្តីដ៏ពិរោះប្រកបដោយការបំផុសអារម្មណ៍យ៉ាងជ្រាលជ្រៅ ទាក់ទងនឹងសម័យខ្មែរក្រហម។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ទូតអាមេរិក នាថ្ងៃទី២៦ ខែវិច្ឆិកា...
ស្វាយរៀង: ជនជាតិវៀតណាមម្នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ច រាចរណ៍ រវាងម៉ូតូនិងរថយន្តកុងតឺន័រ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីថ្ងៃ ត្រង់ថ្ងៃទី២៦ ខែវិច្ឆិ កា ឆ្នាំ២០១៩នេះនៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦២និង១៦៣ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិស ដៅផ្ទុយទិសគ្នាពីលិច ទៅកើ ត...
ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ថ្ងៃទី៨ ធ្នូនេះ កាន់តែខិតជិតមកដល់ហើយ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ សូមលើកទឹកចិត្តយុវជនកម្ពុជាទាំងអស់ ដែលស្រឡាញ់សកម្មភាពកីឡា មកចូលរួមរត់ប្រណាំង ក្នុងរយៈចម្ងាយ៤ប្រភេទ ឲ្យបានច្រើនកុះករ។ ការរត់ប្រណាំងនេះនឹងធ្វើឡើង ចាប់ពីម៉ោង៥:១៥នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត ។ លោក ម៉ៃឃើល សុវណ្ណ...
ភ្នំពេញ ៖ លោក អភិបាលរង ខេត្ត ព្រះសីហនុ បានលើកឡើងថា នៅ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាល ចិន នឹង បើក កិច្ចប្រជុំ...