ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រូវកុងតឺន័របុកស្លាប់ នៅក្រុងបាវិត

ស្វាយរៀង: ជនជាតិវៀតណាមម្នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ច រាចរណ៍ រវាងម៉ូតូនិងរថយន្តកុងតឺន័រ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីថ្ងៃ ត្រង់ថ្ងៃទី២៦ ខែវិច្ឆិ កា ឆ្នាំ២០១៩នេះនៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦២និង១៦៣ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិស ដៅផ្ទុយទិសគ្នាពីលិច ទៅកើ ត ។

ប្រភពព័ត៏មានបានអោយដឹងថាៈ មានរថយន្តកុងតឺន័រ មួយគ្រឿ ងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ផ្លាកលេខ51D.36610 បើកបរដោយ ឈ្មោះ ង្វៀង ម៉ិញហាយ ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិ វៀ តណា ម មុខរបរបើកបររថយន្ត រ ស់នៅ ភូ មិ ជាងមិចឃុំកាំថាំង ស្រុកយឿង ចូវ ខេត្តតាយនិញ។ បើកបរពីកើតទៅ លិចក្រោយ ពីបុកប៉ះរួចហើយអ្ន ក បើក បរ រថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាង នៅនឹងកន្លែងកើត ហេតុ ។

សមត្ថកិច្ចបានបន្តទៀតថាៈ ម៉ូតូរបស់ជនរង គ្រោះ ម៉ាក ហុងដាសេ១ ២ ៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1B-7587 បើកបរដោយឈ្មោះគឹម ភឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាមមុខរបរ កម្មករសំណង់ រស់នៅភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ រៀង បើកបរពីលិចទៅ កើត មិនពាក់មួកសុ វត្ថិភាព ម៉ូតូមានកញ្ច ក់មើ លក្រោ យ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សាកសព សម្ថកិច្ចយើងបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែ រ ។ ចំពោះមធ្យោបាយទាំង០២គ្រឿ ង សមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីកសាងសុំណុំរឿង ចាត់ការ តាមនីតិវិធី។

មធ្យោបាយទាំង០២ គ្រឿង ខូចខាតស្រាល ទាំង០២គ្រឿ ង។ មូលហេតុ អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ៕

To Top