ភ្នំពេញ :ព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានថ្វាយព្រះរាជសាររំលែកទុក្ខ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះទេព មហាចក្រី សុីរិនថន បានថ្វាយកម្រងផ្កាថ្វាយព្រះសព តាមរយៈ លោក Panyarak Poolthup ឯកអគ្គរាជទូត...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ចំនួននៃអ្នកស្លាប់ ដោយសារយន្តហោះ វាយប្រហារដែនអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើមូលដ្ឋាន ទ័ពរបស់ស៊ីរី កាលពីថ្ងៃពុធម្សិលមិញនេះ ក្នុងនោះរាប់បញ្ចូលទាំងជនស៊ីវិល២នាក់ អ្នកឃ្លាំមើលស្ថានភាពសង្គ្រាមម្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ដូច្នេះ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ជនស៊ីវិលចំនួន២នាក់ ត្រូវបានសម្លាប់...
ភ្នំពេញ៖ លោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយ ផ្ទាល់ដៃផ្ញើជូនសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាថា សហរដ្ឋអាមេរិកមិនគាំទ្រ ឱ្យមានការប្តូររបប នៅ កម្ពុជានោះទេ ។ នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ៖ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារ លិខិតរំលែកព្រះមរណទុក្ខ ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការ យាងសោយទិវង្គតនៃសម្តេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២...
ភ្នំពេញ : លោកឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា W. Patrick Murphy នៅថ្ងៃទី ២១ វិច្ឆិកា នេះបានទៅសាកសួរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាអំពីលិខិតអញ្ជេីញដែលប្រធានាធិបតី Trump ផ្ញើ ទៅកាន់បណ្តាមេដឹកនាំអាស៊ានតាមរយ:បេសកជន គឺ លោក O’Brien ដែលបានជួបប្រជុំនៅក្រុងបាងកក...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ្នកនាំពាក្យយោធា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាំងយោធានិងរដ្ឋាភិបាល ស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា គឺនៅពីក្រោយខ្នងនៃការសម្រេចចិត្តសម្រាប់ អ្នកឈ្នះរង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីការពារប្រទេសរបស់លោកស្រីពីការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ ។...
ភ្នំពេញ ៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារសាធារណៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យមន្រ្តីរាជការស៊ីវិល ប្រភេទក្របខណ្ឌ ខ និងគ ដែលបានដាក់ ឲ្យចូលនិវត្តន៍ នាខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ បង្វែរថវិកាចូលរដ្ឋវិញ ហើយពួកគាត់ នៅតែបន្តបម្រើការងារ ក្នុងក្របខណ្ឌ ដល់អាយុ៦០ឆ្នាំ...
ភ្នំពេញ ៖ ធនាគារហ្វីលីព (PhillipBank) នៅថ្ងៃនេះ បានប្រកាសបើកសាខាថ្មីមួយ ដែលស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ដែលសាខាថ្មីដែលត្រូវបានរចនាដ៏ពិសេសមួយនេះ នឹងដើរតួនាទីជា សាខាគំរូមួយ សម្រាប់រាល់សាខាទាំង៨៩កន្លែងរបស់ខ្លួននៅទូទាំងប្រទេស ក្រោយពីធនាគារនេះ បំពេញការច្របាច់បញ្ចូលជាផ្លូវការតាមការ គ្រោងទុកជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត (Kredit)។ កម្មវិធីកាត់ខ្សែបូរណ៍សម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី...
ភ្នំពេញ៖ សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន៣ ករណីទៀតហើយ ដល់ប្រជាពលរដ្ឋដែលមកពីខេត្ត៣ផ្សេងគ្នា តាមរយៈការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច(TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី។ ១-បងស្រី ឆេ ពិដោរ អាយុ៣៦ឆ្នាំ មានកូនស្រី២នាក់នៅក្នុងបន្ទុក...