ព័ត៌មានជាតិ

រដ្ឋមន្រ្តីមុខងារ សាធារណៈ ឲ្យមន្រ្តីរាជការ ដែលដាក់ចូលនិវត្តន៍ កន្លងមក បង្វែរថវិកា ចូលរដ្ឋវិញ

ភ្នំពេញ ៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារសាធារណៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យមន្រ្តីរាជការស៊ីវិល ប្រភេទក្របខណ្ឌ ខ និងគ ដែលបានដាក់ ឲ្យចូលនិវត្តន៍ នាខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ បង្វែរថវិកាចូលរដ្ឋវិញ ហើយពួកគាត់ នៅតែបន្តបម្រើការងារ ក្នុងក្របខណ្ឌ ដល់អាយុ៦០ឆ្នាំ ។

លិខិតរបស់រដ្ឋមន្រ្តី ក្រសួងផែនការ បានឲ្យដឹងថា “មន្រ្តីរាជការស៊ីវិល ប្រភេទក្របខណ្ឌខ និងគ ដែលបានរៀបចំដាក់ ឲ្យចូលនិវត្តន៍ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ហើយទទួលបានការផ្តល់ ជូនប្រាក់ឧបត្ថម្ភលើកដំបូងម្តង គត់មុនពេលចូលនិវត្តន៍ចំនួន៨ខែ នៃប្រាក់បៀវត្សមូលដ្ឋាន ចុងក្រោយរួចរាល់ហើយនោះ ក្រសួងមុខងារសាធារណៈ សូមស្នើឲ្យសាមីខ្លួនបង្វែរថវិកាទាំងនោះ ចូលថវិការដ្ឋវិញ និងនៅតែបន្តបម្រើការងារ ក្នុងក្របខណ្ឌរបស់ខ្លួន រហូតដល់អាយុ៦០ឆ្នាំ” ៕

To Top