ព័ត៌មានអន្តរជាតិ

ទាំងរដ្ឋាភិបាល និងយោធា រួមគ្នាដាក់បន្ទុក ទៅលើលោកស្រី អ៊ុងសាន ស៊ូជី ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ្នកនាំពាក្យយោធា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាំងយោធានិងរដ្ឋាភិបាល ស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា គឺនៅពីក្រោយខ្នងនៃការសម្រេចចិត្តសម្រាប់ អ្នកឈ្នះរង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីការពារប្រទេសរបស់លោកស្រីពីការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ ។

នៅក្នុងការផ្លាស់ប្តូរដ៏គួរអោយភ្ញាក់ផ្អើល ការិយាល័យរបស់ទីប្រឹក្សារដ្ឋលោក ស្រី អ៊ុងសាន ស៊ូជី បានប្រកាស កាលពីថ្ងៃពុធថា រូបតំណាងប្រជាធិបតេយ្យមួយដង នឹងធ្វើដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ដើម្បីដឹកនាំក្រុមការពារក្តី ។

ប្រទេសអាហ្រ្វិកខាងលិច គឺ ហ្គំប៊ី គ្រោងនឹងបើកសវនាការរឿងក្តីរបស់ខ្លួននៅឯ ICJ ក្នុងខែធ្នូ ក្នុងនាមរដ្ឋចំនួន ៥៧របូនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ។
ប្រទេសមូស្លីមភាគច្រើនចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ា ពីបទរំលោភអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ តាមរយៈការបង្ក្រាបដោយបង្ហូរឈាមរបស់យោធាក្នុងឆ្នាំ២០១៧ ប្រឆាំងនឹងសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ារបស់ខ្លួននៅរដ្ឋរ៉ាក់ឃីន ។

អ្នកនាំពាក្យយោធាលោក ឧត្តមសេនីយ៍ត្រី Zaw Min Tun បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា“ យើងកំពុងសហការក្នុងករណីនេះ ហើយអ្នកជំនាញផ្នែកច្បាប់របស់យើងកំពុងធ្វើការជាមួយគ្នា” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមរា

To Top