វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនអាចនឹងដាក់ពន្ធលើផលិតផលបារាំង ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងពន្ធរបស់បារាំង លើក្រុមហ៊ុនបច្ចេកវិទ្យាដោយសន្និដ្ឋានថាការបំពាននេះ“ រើសអើង” ក្រុមហ៊ុនឌីជីថលសហរដ្ឋអាមេរិក ដូចជា Google LLC និង Facebook Inc ។ រដ្ឋបាល របស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ...
ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍ នៅម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីរថយន្តបុកបន្តកន្ទុយគ្នា នៅម្តុំផ្សារកាណាឌីយ៉ាង លើផ្លូវស្រេងបង្កឲ្យ មានការកកស្ទះជាខ្លាំង ។ ប៉ុន្តែទោះបីជាយ៉ាងណាមិនទាន់ដឹងថា តើរថយន្តមួយណាជាអ្នកបង្កហេតុទេ ខណៈរូបភាពបង្ហាញថា មានរថយន្តព្រុស រថយន្តតាក់ស៊ីពណ៌លឿង រថយន្តដឹកទឹកកក និងមានកងបីជាដើមបុកជាជួរ៕
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថារដ្ឋបាលរបស់លោក នឹងដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសប្រេស៊ីល និងអាហ្សង់ទីន ដោយបញ្ចប់ការលើកលែង ដែលបានផ្តល់ដល់ប្រទេសទាំងពីរ សម្រាប់កាតព្វកិច្ច ដែលបានដាក់លើប្រទេសដទៃទៀត ដែលជាវិធានការសន្តិសុខជាតិ។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ដោយសង្កត់ធ្ងន់ថាប្រេស៊ីល និងអាហ្សង់ទីន បានធ្វើជាអធិបតីលើ “ការវាយតម្លៃដ៏ធំនៃរូបិយប័ណ្ណរបស់ពួកគេ” ដែលមានប្រសិទ្ធិភាពភ្លាមៗខ្ញុំនឹងតំឡើងពន្ធគយលើដែកថែប...
ស្វាយរៀង ៖ ដើម្បីធានាឱ្យបានសុវត្ថិភាព ចំណីអាហារ ជូនប្រជាពលរដ្ឋមន្ត្រី សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញ ជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ដែលដាក់តាំងលក់ នៅក្នុងផ្សារមួយនេះ។ លោកផឹង និល បានប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងឲ្យដឹងថា...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសទទួលជួបសវនាការ ជាមួយលោកស្រី ខាម៉ិន ម៉ូរ៉េណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចំាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តលើកកម្ពស់ទំនាក់ទំនង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០យ៉េន ស្មេីប្រមាណជាង ២២លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស ។ គួរកត់សម្គាល់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្ត របស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យ ទឹកស្អាត៕
ភ្នំពេញ ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅមុននេះបន្តិចថា ក្នុងករណីអគ្គិភ័យឆាបឆេះ រោងចក្រផលិតក្តារបន្ទះកុំផ្លាកកេ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ កងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យជាច្រើន មកពីខេត្ត កំពុងបាញ់ពន្លត់ហើយ ៕
សេអ៊ូល៖ ធនាគារកូរ៉េខាងត្បូង (BOK) បានឲ្យ ដឹងក្នុងរបាយការណ៍ កែប្រែចុងក្រោយរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចកូរ៉េខាងត្បូង បានកើនឡើង ០,៤ ភាគរយធៀបនឹងរយៈពេល ៣ ខែដំបូង នៅត្រីមាសទី៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ការប៉ាន់ស្មានកំណើនត្រីមាសទី ៣ នៅតែមិនផ្លាស់ប្តូរពីតួលេខបឋម ដែលបានចេញផ្សាយកាលពីចុងខែតុលា ទោះបីមានការកែប្រែបន្តិចទៅលើការចំណាយរបស់អ្នកប្រើប្រាស់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ងប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី៣ វិច្ឆិកានេះ បាននិងកំពុងជួបពិភាក្សាការងារជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ។
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា ចាប់ឆ្នាំ២០១៤-២០១៨ ក្រសួងបានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាងសង់ផ្ទះចំនួន ២.៩៦៥ខ្នង ជូន អតីតយុទ្ធជន និងយោធិនពិការ ។ ផ្ទះចំនួន...