ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញ ចូលរួម ក្នុងពិធីអបអរសាទ សន្និបាតបូកសរុបការ អនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព...
ភ្នំពេញ ៖ ក្រោយពីបានប្រារព្ធឡើង កម្មវិធីពិព័រណ៌ សៀវភៅ ចំនួន៧លើករួចមក ដោយទទួលជោគជ័យ មានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់យុវជន និងប្រជាពលរដ្ឋខ្មែរ នោះក្រុមគ្រួសារ នៃពិព័រណ៌សៀវភៅកម្ពុជា បានមូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីប្រារព្ធម្តងទៀត ជាលើកទី៨ ក្រោមប្រធានបទ “ផ្តើមក្តីស្រមៃ ដែកាន់សៀវភៅ” ចាប់ពីថ្ងៃទី១៣-១៥ធ្នូ ចុងឆ្នាំនេះ នៅបណ្ណាល័យជាតិ ៕
បរទេស៖ ភ្នាក់ងារអចលនៈទ្រព្យ ប្រហែល ៣,០០០នាក់ ទៅ ៤០០០ នាក់ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម បានឈប់ពីការងារ នៅចន្លោះខែមករា និងវិច្ឆិកា ដោយសារការផ្គត់ផ្គង់ លើការបង់ រំលោះលំនៅដ្ឋានថ្មីធ្លាក់ចុះ។ យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា...
ពោធិ៍សាត់៖ក្មេងស្រីតូចៗ ទាំង២នាក់បងប្អូន ដើរតាមឪពុកទៅមើលគោ ខណះរវល់ពួកគេបានចុះលេងទឹកស្រះបណ្តាល អោយលុងទឹកស្លាប់ ទាំងពីរនាក់តែម្តង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា ក្មេងស្រីទាំងពីរនាក់បងប្អូនដែលបានស្លាប់ដោយសារលង់ទឹកស្រះនោះមានឈ្មោះកោះ លក្ខិណា ភេទស្រីអាយុ ១០ ឆ្នាំ...
បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាល ពីថ្ងៃចន្ទទី២ ខែធ្នូនេះបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៩នាក់ត្រូវបានគេរត់ជាន់រហូតដល់ ស្លាប់ហើយមនុស្ស៧នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ ក្នុងពេលរត់ជាន់គ្នានៅឯពិធី រាំកំសាន្តដ៏ធំមួយនៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ឧប្បត្តិហេតុនេះបានកើតឡើង នៅពេលដែលមនុស្សម្នាចាប់ ផ្តើមភ័យស្លន់ស្លោក្រោយបាន លឺសូរសម្លេងស្នូរកាំភ្លើងដែលចេញពី ការប្រយុទ្ធគ្នាក្បែរនោះរវាងមន្រ្តីប៉ូលីស និងជនសង្ស័យពីរនាក់ដែលបានបើកការបាញ់ ប្រហារខណៈពួកគេព្យាយាមរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ដោយជិះម៉ូតូ។ អាជ្ញាធរបាននិយាយថា មនុស្សជិត...
ហុងកុង:នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះប្រទេសចិន បាននិយាយថាខ្លួននឹងផ្អាកដំណើរ ទស្សនកិច្ចរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុងនិងបូករួមទាំងការដាក់ទណ្ឌកម្ម ដល់អង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យអាមេរិកមួយចំនួន ដែលជាផ្នែកនៃការសងសឹកចំពោះការចុះហត្ថលេខាលើច្បាប់ ដែលគាំទ្រដល់សិទ្ធិមនុស្សនៅក្នុងទឹកដីពាក់ កណ្តាលស្វយ័តរបស់ខ្លួនមួយនេះ។ ខណៈពេលដែលភាពច្បាស់លាស់របស់ទណ្ឌកម្ម នៅតែមិនទាន់មាននោះវាកំពុងហាក់ដូចជាគាំទ្រដល់ ការគំរាមកំហែងរបស់ចិនហើយសហរដ្ឋអាមេរិក នឹងត្រូវចំណាយពេលទៅលើការសម្រេចចិត្តនេះ សាជាថ្មី។ លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ជំហ៊ានទាំងនេះ គឺជាការឆ្លើយតបទៅនឹងអាកប្បកិរិយា មិនសមហេតុផលរបស់ សហរដ្ឋអាមេរិកប៉ុណ្ណោះ។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងជួបនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងទៅសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ចំនួន ៣៧នាក់ ។ ក្នុងចំណោមនិស្សិទាំង ៣៧រូបនោះ មាននិស្សិតអាហារូបករណ៍អូស្រ្តាលី ចំនួន២១នាក់ និងនិស្សិតអាហារូបករណ៍...