បរទេស៖ ដោយថ្កោលទោសការប្រឆាំង របស់ប្រទេសចិនចំពោះតៃវ៉ាន់ ថាមិនសមហេតុផល និងជាទង្វើលាក់ពុតនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា កោះតៃវ៉ាន់ត្រូវការជាបន្ទាន់ ក្នុងការអនុម័តច្បាប់ប្រឆាំងការជ្រៀតជ្រែកដែលបានគ្រោងទុក ដើម្បីប្រឈមមុខនឹងការគម្រាមកំហែងពីប្រទេសចិន។ សេចក្តីព្រាងច្បាប់នោះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមានរយៈពេលមួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វី ដែលមនុស្សជាច្រើននៅតៃវ៉ាន់ មើលឃើញថា ជាការប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជះឥទ្ធិពលលើនយោបាយ និងដំណើរការលទ្ធិប្រជាធិបតេយ្យ តាមរយៈការផ្តល់មូលនិធិខុសច្បាប់...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានថ្លែងអះអាងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ប្រទេសចិន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ជាពិសេសនឹងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើងជាលំដាប់។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោកយឹម ឆៃលី បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញ គំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ លោកបន្តថា ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗ នៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយ សម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌល ជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅ ពីផលិតផលនាំចេញសក្ដានុពលបរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាៈ វប្បធម៌ និងទិសដៅ ទេសចរណ៍ នៃប្រទេសកម្ពុជា ក្នុងគោលបំណង ទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់កម្ពុជា។ លោកបានឲ្យដឹងទៀតថា “ខ្ញុំសង្ឃឹមខ្ពស់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគីឲ្យកើនឡើងជាលំដាប់”។ ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ជាក់ស្ដែងនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម សរុបទ្វេភាគីមានចំនួន ៦,៥ពាន់លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៩ នេះដែរ ទំហំពាណិជ្ជកម្ម សរុបនឹងកើនឡើងដល់ចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧% ធៀបនឹងឆ្នាំ២០១៨៕ ដោយ៖ ធី លីថូ
បរទេស៖ រដ្ឋាភិបាលទីក្រុងតូក្យូបានចាប់ផ្តើម សម្តែងការព្រួយបារម្ភ អំពីសន្តិសុខនៅមជ្ឈឹមបូព៌ា បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងរបស់ខ្លួនត្រូវបានខូចខាត នៅក្នុងការវាយប្រហារមួយ ដែលអាចកើតឡើងក្នុងកំឡុងពេលដំណើរទស្សនកិច្ច ស្វែងរកសន្តិភាពរបស់នាយករដ្ឋមន្រ្តី Shinzo Abe ទៅកាន់ទីក្រុង តេហេរ៉ង់ កាលពីរដូវក្តៅមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីរបស់ជប៉ុន បានអនុម័តចំពោះការដាក់ពង្រាយកងកម្លាំងស្វ័យការពារ ដែនសមុទ្ររបស់ប្រទេសនេះ...
បរទេស: ក្រុមហ៊ុន Tesla Inc កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូម្សិលមិញនេះត្រូវបានគេដឹងថា បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផ្តល់ប្រាក់កម្ចី នៅក្នុងប្រទេសចិន ដែលមានទំហំទឹកប្រាក់រហូតដល់៩ ពាន់លានយន់ឬប្រមាណជា ១,២៩ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ក៏បានធ្វើការប្រកាសជាផ្លូវការផងដែរថាខ្លួនក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ប្រាក់កម្ចីមួយទៀតដែលគ្មាន ការធានាក្នុងទំហំដល់ ២,២៥ ពាន់លានយន់ហើយបញ្ជាក់យ់ាងច្បាស់ថា កំចីទាំង២ នឹងត្រូវប្រើប្រាស់សម្រាប់ផែនការផលិតរោងចក្រ ផលិតរថយន្តរបស់ខ្លួនដែល មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ។ យោងតាមការអះអាងដែលបាន ដាក់បង្ហាញឯកសារកំចីនោះបានបង្ហាញដែរថាធនាគារស្ថាបនាចិន...
បរទេស៖ អាជ្ញាធរនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានបង្កើនសន្តិសុខ នៅក្នុងទីក្រុងធំៗនានា និងបានផ្អាកសេវាអ៊ីនធឺណេតទូរស័ព្ទ នៅក្នុងទីកន្លែងមួយ ក្នុងដំណើរប្រឹងប្រែងមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ នៅមុនការតវ៉ាដែលគេគ្រោងធ្វើឡើង ប្រឆាំងច្បាប់សញ្ជាតិថ្មី។ ដោយសារមានការរំពឹងថា នឹងមានការតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងសប្ដាហ៍នេះ អាជ្ញាធរក្នុងរដ្ឋ Uttar Pradesh បានហាមឃាត់ឲ្យផ្អាកដំណើរការសេវាអ៊ីនធឺណេត លើទូរស័ព្ទចល័ត នៅក្នុងផ្នែកជាច្រើននៃរដ្ឋនេះ ដែលរួមបញ្ចូលទាំងទីរួមខេត្ត Lucknow...
ភ្នំពេញថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute មានរយៈពេល ៨ សប្តាហ៍ ដែលរៀបចំឡើង ដោយមានការ សហការណ៍ គ្នារវាងវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស និងក្រុមហ៊ុន សាមសុងអេឡិចត្រូនិច កម្ពុជា លើមុខជំនាញជួសជុល...
បុគ្គលម្នាក់ៗ មានក្តីស្រមៃផ្សេងៗគ្នា ដោយក្តីស្រមៃខ្លះ ចង់មានលុយច្រើន ដើម្បីសម្រេចអ្វីមួយ ប៉ុន្តែខ្លះទៀតត្រឹម ៤០លានរៀល គឺល្មមគ្រប់គ្រាន់។ តួយ៉ាងកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅថ្មីៗនេះ លោក សំ សាម៉ាលី មុខរបរ ជាជាងសំណង់ និង បើកគោយន្តដឹកដី រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង...
បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិ របស់កូរ៉េខាងត្បូង លោក Kim Yeon-chul នាពេលថ្មីៗនេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង សម្រេចធ្វើកិច្ចព្រមព្រៀងសាកល្បងមួយ នៅក្នុងកិច្ចចរចានុយក្លេអ៊ែ ដើម្បីរក្សាសន្ទុះកិច្ចពិភាក្សាគ្នាឲ្យមានភាពរស់រវើក ស្របពេលមានក្តីព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងវិលទៅរកសកម្មភាពបង្កហេតុ នៅឆ្នាំក្រោយ។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោក tentative បានមានប្រសាសន៍យ៉ាងដូច្នេះថា...
បរទេស៖ ស្របពេលមានក្តីព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង អាចនឹងធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ដោយបន្លំធ្វើដូចជាបាញ់បង្ហោះ ផ្កាយរណបនោះ ក្រសួងបង្រួបបង្រួមជាតិកូរ៉េ បាននិយាយនៅ ថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងតែតាមដានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនថ្មីៗនេះ ស្តីពីសកម្មភាពអភិវឌ្ឍន៍ផ្នែក លំហអាកាសធ្វើឡើងដោយបរទេស។ នៅថ្ងៃសុក្រនេះថា តាមសេចក្តីរាយការណ៍ កាសែតដ៏ចម្បងរបស់កូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានចេញអត្ថបទមួយស្តីពីការបាញ់...
មូស្គូ : ទីភ្នាក់ងារសារព័ត៌មាន TASS នៃប្រទេសរុស្សី បានធ្វើការរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងនៃប្រទេសរុស្ស៊ី បានចូលទៅកាន់កាប់មូលដ្ឋានមួយ នៅជិតទីក្រុងរ៉ាការបស់ប្រទេសស៊ីរី ដែលកន្លងមកធ្លាប់ត្រូវបានគ្រប់គ្រង ដោយកងកម្លាំងសហរដ្ឋអាមេរិក។ កងកម្លាំងរុស្ស៊ី បានចូលទៅ ក្នុងទីក្រុង Raqqa ដែលជាអតីតរាជធានី នៃរដ្ឋអ៊ីស្លាម កាលពីដើមខែនេះ នៅពេលដែលទីក្រុងមូស្គូ បានចាប់ផ្តើមប្រញាប់ប្រញាល់ ក្នុងការចល័តទ័ពរបស់ខ្លួនចូលទៅកន្លែងទំនេរ...