អត្ថបទ

តែប៉ុណ្ណេះ បានគោយន្ត១គ្រឿង ចិញ្ចឹមឆ្នាំងបាយ ដោយសាររង្វាន់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង WURKZ

បុគ្គលម្នាក់ៗ មានក្តីស្រមៃផ្សេងៗគ្នា ដោយក្តីស្រមៃខ្លះ ចង់មានលុយច្រើន ដើម្បីសម្រេចអ្វីមួយ ប៉ុន្តែខ្លះទៀតត្រឹម ៤០លានរៀល គឺល្មមគ្រប់គ្រាន់។

តួយ៉ាងកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅថ្មីៗនេះ លោក សំ សាម៉ាលី មុខរបរ ជាជាងសំណង់ និង បើកគោយន្តដឹកដី រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានឈ្នះរង្វាន់ទឹកប្រាក់ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ធ្វើឱ្យគាត់បានសម្រេច ក្តីស្រមៃដ៏ធំមួយ ។

លោកថា ទឹកប្រាក់៤០លានរៀលនេះ លោកនឹងយកទៅទិញ គោយន្ត១គ្រឿង ដើម្បីដឹកដីចាក់ឱ្យគេ ព្រោះនេះជារបរយូរឆ្នាំហើយ ដែលកន្លងមកលោកធ្លាប់តែ ស៊ីឈ្នួលជួលគោយន្តតពីគេ មកចាក់ដី ប៉ុន្តែពេលនេះ គោយន្តដែលជាទ្រព្យចុងក្រោយ ជាឆ្នាំងបាយ សម្រាប់គ្រួសារលោក អាចទិញផ្តាច់បានហើយ។

លោកបានបញ្ជាក់ផងដែរថា៖ «អំឡុងពេលបើកគោយន្ត ចាក់ដីឱ្យគេ ខ្ញុំក៏គាស់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ស្រាប់តែឃើញ ឈ្នះ៤០លាន ទាំងខ្ញុំទាំងម្តាយក្មេក ដែលនៅជិតស្លុតអររំភើប ដល់ស្រក់ទឹកភ្នែកទៅហើយ។ ខ្ញុំក្រណាស់ មិននឹកស្មានថា មានសំណាងបានលុយច្រើន ម្ល៉ឹងកាន់ទេ»៕

To Top