ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានថ្លែងថា ពិតជាមានបុគ្គលមួយចំនួន ដែលចាំតែរិះគន់ និងវាយប្រហារ មកលើរាជរដ្ឋាភិបាលថា ហេតុអ្វីបានជាក្នុងសន្និបាត បូកសរុបការងាររបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នារយៈពេល១៦ខែ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចមិនដាក់ចេញអនុសាសន៍នានា ដើម្បីឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អនុវត្តតាម ។ សម្តេចតេជោថ្លែងទៀតថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តកោតសរសើរ ចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចអះអាងថា សុខចិត្តទទួលយក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស ដែលមានលក្ខណៈ គាបសង្កត់មកលើកម្ពុជា។ សម្តេចបានថ្លែងថា ការមកជួបសម្តេចពេលនេះ មានអ្នកខ្លះពិតជាមើលឃើញថា បក្សទាំង១៦នេះ នឹងមករណបជាមួយ គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចស្នើសុំបន្តធ្វើជាក្បាល ម៉ាស៊ីនទៀតបាន។ សម្តេចតេជោបន្តថា មុនបង្កើតក្រុមប្រឹក្សានេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំ...
ញូដេលី៖ កាលពីដើមឆ្នាំនេះវីដេអូ នៃយន្ដហោះមួយគ្រឿង បានជាប់នៅក្រោមស្ពានមួយ នៅប្រទេសចិន បានលេចចេញ តាមអ៊ិនធរណិត។ មានសេចក្តីរាយការណ៍មកថា អ្នកបើករថយន្តដឹកទំនិញ បានបន្ធូរខ្យល់កង់ឡានដើម្បី អាចដឹកយន្ដហោះឆ្លងកាត់ក្រោមស្ពាន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យ៉ាងណាក៏ដោយ នៅប្រទេស ឥណ្ឌាវិញ មិនមែនជាឡានក្រុង...
បរទេស៖ យន្តហោះ Fokker 100 របស់ក្រុមហ៊ុនអាកាសចរណ៍ Bek Air ដែលធ្វើដំណើរពីទីក្រុង អាល់ម៉ាទី ទៅកាន់រដ្ឋធានី Nur-Sultan នៃប្រទេសកាហ្សាក់ស្ថាន ដែលមានមនុស្សជិត ១០០ នាក់នៅលើយន្តហោះ បានធ្លាក់នៅព្រឹកថ្ងៃដដែល បន្ទាប់ពីហោះឡើង។ យ៉ាងណាក៏ដោយ ការសន្និដ្ឋានដំបូង គឺកំហុសពិឡុត ឬបច្ចេកទេស អាចជាមូលហេតុនាំឱ្យយន្តហោះនេះធ្លាក់។...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ រួមទាំងរថយន្តម៉ាក AUDI ដែលបើកបុកយុវតី ២នាក់ បណ្តាលឲ្យស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅ ។ ក្រោយពីមានបទបញ្ជា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចាប់ផ្ដើមចូលរៀន ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ តទៅ នៅថ្នាក់អនុបណ្ឌិត អន្ដរជាតិ។ ឯកទេសសិក្សា រួមមាន ៖ ទី១-អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងទី២-អនុបណ្ឌិតគ្រប់គ្រងខ្សែសង្វាក់អាជីវកម្ម ។ ចំណែក និស្សិតនឹងទទួលបាន រួមមាន...
ភ្នំពេញ៖ ក្នុងនាមជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានការពារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលបានស្នើរាជរដ្ឋាភិបាលទិញរថយន្ដ ។ លោកថា មូលហេតុនៃការស្នើសុំទិញ រថយន្តចំពោះថវិកានៅសល់សម្រាប់ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្មការងារ ជូនរដ្ឋតែប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យប្រើប្រាស់ ជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ ព្រោះកន្លងមកសមាជិកទាំងអស់ បានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចុះមូលដ្ឋាន ។ ថវិកាប្រចាំឆ្នាំ២០១៩ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ...
ភាគច្រើននៃពួកយើង សុទ្ធតែធ្លាប់បានដឹងហើយ អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានផ្លែទៀបបារាំង ចំពោះសុខភាព។ ទោះជាយ៉ាងណា អ្នកដែលដឹងថា មិនត្រឹមតែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹកនៃផ្លែទៀបបារាំង ក៏មានលក្ខណៈសម្បត្តិ ជាថ្នាំដ៏មានប្រសិទ្ធិភាពខ្ពស់ មិនគួរឲ្យជឿ អាចទប់ទល់ព្យាបាល នឹងបញ្ហាសុខភាពនានា សូម្បីតែជំងឺមហារីក បានដែរនោះ គឺមានតិចណាស់។ ស្លឹកទៀបបារាំង គឺមានផ្ទុកសម្បូរដោយសមាសធាតុ ល្អប្រសើរជាច្រើន ចំពោះសុខភាពរួមមាន ប្រូតេអ៊ីន,...