សុខភាព

ស្មានមិនដល់សោះថា ស្លឹកទៀបបារាំង មានអត្ថប្រយោជន៍ យ៉ាងនេះ ចំពោះសុខភាព!!!

ភាគច្រើននៃពួកយើង សុទ្ធតែធ្លាប់បានដឹងហើយ អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានផ្លែទៀបបារាំង ចំពោះសុខភាព។ ទោះជាយ៉ាងណា អ្នកដែលដឹងថា មិនត្រឹមតែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹកនៃផ្លែទៀបបារាំង ក៏មានលក្ខណៈសម្បត្តិ ជាថ្នាំដ៏មានប្រសិទ្ធិភាពខ្ពស់ មិនគួរឲ្យជឿ អាចទប់ទល់ព្យាបាល នឹងបញ្ហាសុខភាពនានា សូម្បីតែជំងឺមហារីក បានដែរនោះ គឺមានតិចណាស់។

ស្លឹកទៀបបារាំង គឺមានផ្ទុកសម្បូរដោយសមាសធាតុ ល្អប្រសើរជាច្រើន ចំពោះសុខភាពរួមមាន ប្រូតេអ៊ីន, ជាតិកាល់ស្យូម, ជាតិស្ករ fructose, ខ្លាញ់ល្អ, វីតាមីន A, វីតាមីន B និងសារធាតុចាំបាច់ ផ្សេងៗទៀត។

ដូច្នេះហើយទើបស្លឹកទៀបបារាំង មានលក្ខណៈសម្បត្តិ ជាឱសថដ៏ល្អឥតខ្ចោះ មួយប្រភេទ។ អត្ថបទខាងក្រោម នឹងបង្ហាញឲ្យដឹងពីរបៀបប្រើប្រាស់ ស្លឹកទៀបបារាំង ដោះស្រាយបញ្ហាជំងឺ រួមទាំងអត្ថប្រយោជន៍សំខាន់ៗ របស់វាចំពោះសុខភាព៖

១. ប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក
យោងតាមការចុះផ្សាយមួយ របស់ទស្សនាវដ្ដីវេជ្ជសាស្ត្រគីមី (The Journal of Medicinal Chemistry) បានអះអាងថា ប្រសិទ្ធភាពនៃស្លឹកទៀបបារាំង ក្នុងការប្រឆាំង ទៅនឹងកោសិកាមហារីក គឺមានលក្ខណៈល្អប្រសើរ ជាងការព្យាបាល ដោយប្រើគីមី ដល់ទៅរាប់ពាន់ដងឯណោះ។ វាត្រូវបានគេនិយាយថា ស្លឹកទៀបបារាំង គឺប្រសិទ្ធិភាពខ្ពស់ ប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកសុដន់, សួត និងក្រពេញប្រូស្តាត។ ដើម្បីធ្វើតែស្លឹកទៀបបារាំង យកមកទទួលទាន អ្នកគ្រាន់តែចិញ្ច្រាំស្លឹកទៀបបារាំង ចំនួន ១០ ស្លឹក ហើយដាំវាជាមួយនឹងទឹកធម្មតា ៣ ពែង។ បិទភ្លើងចង្រ្កាន លើកទឹកតែស្លឹកទៀបបារាំង ចេញពីភ្លើង នៅពេលទឹកតែនេះរីងសល់ បរិមាណប្រហែលជា ១ ពែង។ ស្រងយកកាកចេញ និងទុកឲ្យចុះត្រជាក់បន្តិចសិន សឹមទទួលទានរៀងរាល់ព្រឹក សម្រាប់រយៈពេលពី ៣ ទៅ ៤ សប្តាហ៍ ហើយអ្នកនឹងសម្គាល់ឃើញ លទ្ធផលជាក់ជាមិនខាន។

២. ព្យាបាលជំងឺ រលាកសន្លាក់ហ្គោដ
ស្ថានភាព នៃជំងឺរលាកសន្លាក់ហ្គោដ នឹងប្រែជាធូរស្រាលបានយ៉ាងងាយ ដោយគ្រាន់តែអ្នកទទួលទាន ទឹកតែស្លឹកទៀបបារាំង។ រូបមន្តធម្មជាតិនេះ ជួយក្នុងការបញ្ចេញចោល ឬលាងអាស៊ីតអ៊ុយរិក ចេញពីក្នុងឈាម។ ដើម្បីដោះស្រាយបញ្ហានៃជំងឺនេះ ចូរបេះស្លឹកចាស់ៗ ប៉ុន្តែនៅមានពណ៌បៃតង របស់ទៀបបារាំងពី ៦ ទៅ ១០ ស្លឹក មកលាងឲ្យស្អាត ហើយដាំឲ្យពុះ ជាមួយនឹងទឹកធម្មតា ២ ពែង ហើយរម្ងាស់ឲ្យសល់ បរិមាណត្រឹម ១ ពែង សឹមលើកចេញពីចង្ក្រាន។ ស្រងកាកចេញ ហើយទុកឲ្យចុះត្រជាក់ បន្តិចសិន សឹមទទួលទាន ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។

៣. ព្យាបាលជំងឺទឹកនោមផ្អែម
ទឹកតែចេញពីស្លឹកទៀបបារាំង គឺមានអត្ថប្រយោជន៍ ល្អប្រសើរមែនទែន សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ នេះក៏ព្រោះតែភេសជ្ជៈនេះ គឺជួយបង្កើនភាពប្រែប្រួល នៃអាំងស៊ុយលីន ដែលអនុញ្ញាតឲ្យកោសិកា ប្រើប្រាស់ជាតិគ្លុយកូស និងកាត់បន្ថយកម្រិត នៃជាតិស្ករក្នុងឈាម។

៤. បង្កើនប្រព័ន្ធភាពស៊ាំ នៃរាងកាយ
សារធាតុចិញ្ចឹម ដែលមានផ្ទុកនៅក្នុងស្លឹកទៀបបារាំង ត្រូវបានគេជឿថា នឹងជួយបង្កើនប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែប្រសើរឡើង បង្ការការឆ្លងមេរោគ ចូលក្នុងរាងកាយ។ យកស្លឹកទៀបបារាំងពី ៤ ទៅ ៥ ស្លឹក ទៅដាំរហូតដល់ពុះ ជាមួយទឹកធម្មតា ៤ ពែង ទុករហូតដល់រីងសល់ទឹកត្រឹម ១ ពែង រួចស្រងកាកចេញ ហើយទុកឲ្យចុះត្រជាក់បន្តិចសិន សឹមទទួលទានភេសជ្ជៈនេះ ឲ្យបានទៀងទាត់ម្ដងក្នុង មួយថ្ងៃ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ ជៀសឆ្ងាយពីការឆ្លងជំងឺផ្សេងៗ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top