ព័ត៌មានជាតិ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចាប់ផ្ដើមចូលរៀន ថ្នាក់អនុបណ្ឌិត អន្ដរជាតិ ថ្ងៃទី៤ មករា

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចាប់ផ្ដើមចូលរៀន ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ តទៅ នៅថ្នាក់អនុបណ្ឌិត អន្ដរជាតិ។

ឯកទេសសិក្សា រួមមាន ៖ ទី១-អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងទី២-អនុបណ្ឌិតគ្រប់គ្រងខ្សែសង្វាក់អាជីវកម្ម ។ ចំណែក និស្សិតនឹងទទួលបាន រួមមាន ៖ ទី១-កម្មវិធីអនុបណ្ឌិតអន្ដរជាតិ រួមរវាង AEU និងNKUST និងទី២-និស្សិតនឹងអាចទទួលបានសញ្ញាបត្រអនុបណ្ឌិត ពីរព្រមគ្នាអំឡុងពេល នៃការសិក្សា ផងដែរ ។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ សាធារណៈជនទូទៅជាច្រើន ដែលកំពុងបម្រើការងារជាមន្រ្តីរាជការ និងក្រុមហ៊ុន ស្ថាប័នឯកជននានា។ ជាពិសេស ក៏មាននិស្សិតបរទេស មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។

សូមរំលឹកថា ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនង ដូចជា ៖ info@aeu.edu.kh chanthuch@aeu.edu.kh លេខទូរស័ព្ទ ០១៧ ៧៩៩ ៨៨៩ /០១៧ ៧៤៨ ៤១៤ /០១៥ ៧២០ ០៧២ /០២៣ ៩៩៨ ១២៤៕

To Top