លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពីធីគោរពវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលទោ ខាន សុខលី
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់ប្រកបដោយគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ លោកមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទសេ និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខចំពោះគ្រួសារសព លោកព្រឹន្ទបាលទោ ខាន សុខលី មុខងារ យុទ្ធជនក្រុមទី៣ អនុសនា តូចប្រតិបត្តិការចល័តទី១ កងអនុសេនាធំកងរាជអាវុធហត្ថចល័តកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បច្ចុប្បន្នជា សិក្ខាកាមវគ្គយន្តការីជំនាន់ទី២៥ សាលាភស្ដុភារ និងដឹកជញ្ជូន ដែលបានទទួលមរណភាពដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍(ពេលសុំច្បាប់សម្រាកមកផ្ទះ)កាលពីថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៣.០០នាទី ទាបភ្លឺ ក្នុងជន្មាយុ២២ឆ្នាំ បច្ចុប្បន្នសពតម្កល់ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរនៅគេហដ្ឋានស្ថិតនៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាននាំយកជាបច្ច័យក្នុងការចូលរួមបុណ្យចំនួន ២,០០០,០០០រៀល(ពីរលានរៀល)និងសម្ភារៈមួយចំនួនរួមមាន(អង្ករចំនួន៤បេ,ទឹកក្រូចចំនួន០៤កេស,ទឹកបរិសុទ្ធចំនួន០៤កេសថែមទៀតផងដែរ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោកព្រឹន្ទបាលទោ ខាន សុខលី គឺជាការបាត់បង់នូវកូន បងប្រុស ជាទីស្រឡាញ់ និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល។

ជាពិសេសចំពោះការលាចាកលោកព្រឹន្ទបាលទោ ខាន សុខលី ដែលជាមន្ត្រីរាជការបំរើការងារយ៉ាងសកម្ម មានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលកន្លងមក។ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលទោ ខាន សុខលី សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

