ភ្នំពេញ ៖ មហាជនទាំងអស់ អាចអញ្ជើញចូលរួមដង្ហែ ដើម្បីថ្វាយព្រះដំណើរ ជាលើកចុងក្រោយ ក្នុងក្បួនមហាជន ឬឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិ រៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge ។ កម្មវីធីដង្ហែព្រះសព ឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខវត្តបទុមវតី នឹងប្រព្រឹត្តទៅ...
បរទេស៖ នាវាសង្គ្រោះ របស់កងទ័ពជើងទឹករុស្ស៊ីឈ្មោះ Igor Belousov នឹងចូលរួមជាមួយនាវាវៀតណាម សម្រាប់ធ្វើសមយុទ្ធរួមគ្នាមួយ នៅសមុទ្រចិនខាងត្បូង នៅខែក្រោយ។ វៀតណាមបានហៅសមុទ្រនេះ ថាសមុទ្រខាងកើត។ យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អនុលោម តាមផែនការវិធានការឆ្នាំ ២០១៩...
ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូល សមរម្យចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ ចិញ្ចឹមគ្នាទៅវិញទៅមកដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារ កាន់តែមានការកើនឡើង។ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី នេះ រួមមាន ១១ជំពូក និង ១០៧មាត្រា ដែលបានប្បញ្ញត្តិអំពីតួនាទីភារកិច្ច ច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. និងក្រុមប្រឹក្សាធនាភិបាលដែលជាអង្គភាព វិនិយោគមូលនិធិសន្តិសុខសង្គម នៅកម្ពុជា និងជាពិសេស គោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គមដោយរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។ លោក ប៉ែន នរៈវុធ នាយករង ប.ស.ស. សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ គ្នាអស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់ នឹងចូលរួមចំណែក យ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗ ជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធន សម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះ យោបល់ខាងលើ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ែន នរៈវុធ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីសហព័ន្ធនិយោជក, សហព័ន្ធសហជីពកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជា ៨០នាក់ ៕
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា និងសហរដ្ឋអាមេរិក មានទិសដៅដូចគ្នា មានបំណងដូចគ្នា ក្នុងកិច្ចអភិវឌ្ឍប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អ្វីដែលជាសារៈសំខាន់បំផុតនោះ គឺកិច្ចសហការក្នុងភាពជាដៃគូ រវាងប្រជាជាតិទាំងពីរ ដើម្បីទទួល មិនត្រឹមតែជោគជ័យរួមប៉ុណ្ណោះទេ ក៏ប៉ុន្តែជាផលប្រយោជន៍ របស់មនុស្សជាតិទាំងមូលផងដែរ។ លោក ផៃ ស៊ីផាន...
ភ្នំពេញ៖ លោក MORI Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ បានអញ្ជើញមកទស្សនកិច្ច នៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជួបសំណេះសំណាលជាមួយ លោក សយ សុភាព ផងដែរ។ ឆ្លៀតក្នុងឱកាស ជួបសំណេះសំណាលនេះ លោក សយ សុភាព...
បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះ បានច្រានចោលនូវសេចក្តីរាយការណ៍ របស់កាសែតកូរ៉េខាងត្បូងមួយ ដែលថា សហរដ្ឋអាមេរិកកំពុងតែពិចារណា កាត់បន្ថយចំនួនកងទ័ពជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបង្កើនការចំណាយ លើវត្តមានយោធាអាមេរិក នៅលើឧបទ្វីបកូរ៉េទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍ថា “មិនមានជំនឿចិត្តទាល់តែសោះ ចំពោះសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាបានអះអាងថា សហភាពអឺរ៉ុប (EU) គំរាមកាត់ផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីកម្ពុជា មិនមែនជារឿងនយោបាយ ពាក់ព័ន្ធជាមួយអតីតគណបក្សប្រឆាំងទេ ប៉ុន្តែគឺជារឿងសេដ្ឋកិច្ចសុទ្ធសាធ ។ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២២ វិច្ឆិកានេះ មានរយៈពេល១០ថ្ងៃហើយដែល គណៈកម្មការសហភាពអឺរ៉ុប បានទុកពេលឲ្យកម្ពុជាមួយខែ...
បរទេស៖ អ្នកជំនាញ និងបណ្ឌិតនៅបរទេស បានថ្កោលទោសយ៉ាងខ្លាំង ចំពោះព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះការអនុម័ត នូវអ្វីដែលគេហៅថា ច្បាប់ “ សិទ្ធិមនុស្សហុងកុង និងប្រជាធិបតេយ្យឆ្នាំ ២០១៩” ដោយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន។ យោងតាមទីភ្នាក់ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៤រសៀល តទៅ។ យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។ មិនខុសពីកម្មវីធី ប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។ ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួម បច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។ កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េតសូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន ហត្ថលេខា របស់ពួកគាត់ផងដែរ។ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។ លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super...
ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា យន្តហោះ Boeing 777 ធ្វើការហោះហើរ មកកាន់ក្រុងម៉ានីល មានបញ្ហាផ្នែកម៉ាស៊ីន កាលពីថ្ងៃព្រហស្បតិ៍ បាន សម្រេចចិត្តចុះចតភ្លាមៗ ក្រោយពីបានហោះហើរបានបន្តិច ហើយបានចុះចត នៅលើទឹកដីក្រុងឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិក ។ ក្រសួងអាកាសចរណ៍សហព័ន្ធ...