ព័ត៌មានអន្តរជាតិ

យន្តហោះ Boeing 777 ដឹកអ្នកដំណើរ១គ្រឿង បង្ខំចិត្តចុះចតបន្ទាន់ នៅឡូសអ៊ែនជីឡេស

ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា យន្តហោះ Boeing 777 ធ្វើការហោះហើរ មកកាន់ក្រុងម៉ានីល មានបញ្ហាផ្នែកម៉ាស៊ីន កាលពីថ្ងៃព្រហស្បតិ៍ បាន សម្រេចចិត្តចុះចតភ្លាមៗ ក្រោយពីបានហោះហើរបានបន្តិច ហើយបានចុះចត នៅលើទឹកដីក្រុងឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិក ។

ក្រសួងអាកាសចរណ៍សហព័ន្ធ បាននិយាយថា ភ្លាមៗនោះ ក្រោយពីយន្តហោះ ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ហ្វីលីពីន ដែលមានជើងហោះហើរលេខ១១៣ បានចាកចេញពី ព្រលានយន្តហោះអន្តរជាតិ ក្រុងឡូសអ៊ែនជីឡេស ក្រុមពីឡុតបានរាយការណ៍មកថា មានបញ្ហាកើតឡើងចំពោះម៉ាស៊ីន ហើយបានធ្វើការចុះចត ដោយ មិនមានឧប្បត្តិហេតុអ្វីកើតឡើងឡើយ ។

ស្ថានីយទូរទស្សន៍ ABC-7 នៅក្រុងឡូសអ៊ែនជីឡេស បានផ្សាយជាវីដេអូនៃយន្តហោះ ក្រោយពីបានហោះហើរ ដែលបានបង្ហាញថា មានអណ្តាតភ្លើង និងផ្សែងហ៊ុយចេញពីម៉ាស៊ីនយន្តហោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top