ស្រីល័ង្កា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អតីតរដ្ឋមន្ត្រី ក្រសួងការពារជាតិ បស់ប្រទេសស្រីល័ង្កា ត្រូវបានទន្ទឹងរង់ចាំ ដើម្បីទទួលជ័យជម្នះ លើការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សម្រាប់ប្រទេសនេះ ។ លោក Gotabaya Rajapaksa បានអះអាងថា បានទទួលជ័យជម្នះ ហើយគូប្រជែងសំខាន់...
បរទេស៖ ភ្លាមៗបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ប្រកាសគម្រោងផ្អាក ធ្វើសមយុទ្ធយោធារួមគ្នា ក្នុងគោលបំណងជំរុញ បង្កើនកិច្ចប្រឹងប្រែង សន្តិភាពនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណូ បាននិយាយប្រាប់រដ្ឋមន្ត្រី អាមេរិកនិងកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះថា គ្មានអ្នកណាមួយ អាចមានសុទិដ្ឋិនិយម ចំពោះកូរ៉េខាងជើង បានទេ។ នៅក្នុងកិច្ចបើកជំនួប រដ្ឋមន្ត្រីការពារជាត្រីភាគី...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះមេឧទ្ទាម សម រង្ស៊ី ដែលចោទប្រកាន់ថា សម្ដេចលួចកែសំបុត្រយន្តហោះ របស់ក្រុមហ៊ុន Thai Airways ។ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ : បន្ទាប់ពីមានការប្រកួតថតរូប ជាមួយផលិតផល LG នឹងបង្ហោះតាមរយៈបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនLG បានរកឃើញហើយ អ្នកឈ្នះរង្វាន់ពីការបង្ហោះរូប ទទួលបានការឡាយខំមិនច្រើនជាងគេ នឹងត្រូវបានប្រគល់រង្វាន់ជាច្រើននៅក្រុមហ៊ុនLG ថ្ងៃទី១៧ វិច្ឆិកានេះ ។ កម្មវិធីនេះFans និង Idol ប្រចាំឆ្នាំ របស់ LG...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបកស្រាយ និងពន្យល់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរកទីផ្សារការងារ និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននឹងកំពុងអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា និស្សិតជ័យលាភីដែលទទួល សញ្ញាបត្រនាព្រឹកនេះ គឺជាធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និងសង្គមជាតិទាំងមូល ហើយចាប់តាំងពីការកកើត ក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ៣៩,៣៩៥នាក់...
ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សំដីរបស់សមាជិកព្រឹទ្ធសភាមួយរូប របស់សហអាមេរិក មិនមានប្រសិទ្ធភាព ចំពោះកម្ពុជានោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមាជិកព្រឹទ្ធ សភាអាមេរិក ស្នើរដ្ឋាភិបាលខ្លួន គាំទ្រពលរដ្ឋកម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ពោលគឺពេលដែលអតីតមេបក្សប្រឆាំង មិនត្រូវបានចូលស្រុក តាមការគ្រោងទុក នាថ្ងៃទី៩...
ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំអេហ្ស៊ីប បានរៀបចំស្តង់ ដាក់តាំងពិព័រណ៍ ផលិតផលកម្ពុជា នៅសណ្ឋាគារ Conrad Cairo Hotel ក្នុងទីក្រុងគែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ពិព័រណ៍នេះ មានការរៀបចំសហការ ដោយសមាគមភរិយាមន្ត្រីការទូតអាស៊ី។ ស្ថានទូតបាននាំយក ផលិតផលខ្មែរសំខាន់ៗមួយចំនួនមក ដាក់តាំង ក្នុងពិព័រណ៍រួមមាន៖...
ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា និង សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានក្លាយជាម្ចាស់ឧបត្ថម្ភធំ សម្រាប់ការប្រកួត ប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ ថ្ងៃ ទី២៣ ខែវិច្ឆិកានេះ នៅ ស្ថាតអូឡាំពិក ត្រង់ទីលានកីឡាប៊ូល និង ប៉េតង់។ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានឱ្យដឹងថា៖ « ស្របពេលដែលកម្ពុជាទទួលបានសិទ្ធិក្លាយជាម្ចាស់ផ្ទះការប្រកួត លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពិតជាមិនអាចខកខាន ក្នុងការផ្តល់នូវជំនួយឧបត្ថម្ភ ដើម្បីលើកស្ទួយ មុខមាត់ជាតិយើងឡើយ»។ គួរជម្រាបថា ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ នឹងបើកទ្វារ ស្វាគមន៍កីឡាករកីឡាការិនី ពី៤៩ប្រទេសផ្សេងៗគ្នា។ ក្រុមយុវជននឹងប្រកួតលើវិញ្ញាសា ពីរគឺ វាយយកពិន្ទុ និង វាយ៣ទល់៣ ។ ចំណែកស្រ្តីក៏នឹងប្រកួតលើពីរវិញ្ញាដូចគ្នាគឺ វាយយកពិន្ទុ និង វាយ៣ទល់៣។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី គង់ កុសល ក៏បានស្នើ ឱ្យអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់អត្តពលិកខ្មែរ ដើម្បីបង្ហាញពីស្មារតី ខ្មែរស្រលាញ់ខ្មែរ នៅទីតាំង និងកាលបរិច្ឆេទខាងលើ ឱ្យបានច្រើនកុះករ។ សំបុត្រចូលរួមទស្សនា តម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹកតទៅ៕
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Mahinda Deshapriya គណៈកម្មាធិការរៀបចំ ការបោះឆ្នោត ប្រធានាធិបតី របស់ប្រទេសស្រីល័ង្កា បានថ្លែងឲ្យដឹងកាលពីថ្ងៃ សៅរ៍ថា នៅតាមមណ្ឌលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីរបស់ប្រទេស បានដំណើរការប្រកបដោយសុខសន្តិ ភាព ដោយមិនមានអំពើហិង្សា ឬការបង្កឲ្យរបួសស្នាមអ្វីកើតឡើងឡើយ និងមានអ្នកចូលរួម បោះឆ្នោតជាង...