ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ៖ ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីស្រីល័ង្កា ដំណើរការប្រកប ដោយសុខសន្តិភាព



កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Mahinda Deshapriya គណៈកម្មាធិការរៀបចំ ការបោះឆ្នោត ប្រធានាធិបតី របស់ប្រទេសស្រីល័ង្កា បានថ្លែងឲ្យដឹងកាលពីថ្ងៃ សៅរ៍ថា នៅតាមមណ្ឌលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីរបស់ប្រទេស បានដំណើរការប្រកបដោយសុខសន្តិ ភាព ដោយមិនមានអំពើហិង្សា ឬការបង្កឲ្យរបួសស្នាមអ្វីកើតឡើងឡើយ និងមានអ្នកចូលរួម បោះឆ្នោតជាង ៨០ភាគរយ ។

លោក Deshapriya បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន មួយចំនួននៅរដ្ឋធានី ក្រោយការបោះឆ្នោត សរុបទៅ មានអំពើហិង្សាចំនួន៧ករណី ដែលត្រូវបានគេ រាយការណ៍មកនៅទូទាំងប្រទេស ក្នុងនោះមានអំពើបាញ់ប្រហារ ការកាប់ចាក់គ្នា ទន្ទឹមនឹងនេះដែរ មានអំពើហិង្សាកើតឡើងតិចបំផុត ដូចជាការគំរាមកំហែង និងការបំភិតបំភ័យ ត្រូវបានគេរាយការណ៍ឲ្យដឹង ។

យ៉ាងណាមិញ លោក Deshapriya បានថ្លែងថា ចំនួនខាងលើតនេះ វាធៀបទៅនឹង ការបោះឆ្នោតមុនៗគិតមាន កម្រិតកើតឡើងតិចបំផុត ។

លោកបានថ្លែងថា “ខ្ញុំគិតថា នេះជាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ជាលើកដំបូងហើយ ដែលទទួលបាន ជោគជ័យយ៉ាងដូច្នេះ ។

ផ្ទាំងពាណិជ្ជកម្ម

ខ្ញុំមានសេចក្តីរីករាយណាស់ ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមានបោះឆ្នោត ចូលរួមច្រើន” ។

គួរបញ្ជាក់ថា សរុបទៅមានបេក្ខជនចូលរួមប្រជែងតំណែងប្រធានាធិបតីចំនួន៣៥រូប កាលពីថ្ងៃសៅរ៍ម្សិលមិញ នេះ ។

តាមការប៉ាន់ប្រមាណ មានពលរដ្ឋចំនួន១៦លាននាក់ ក្នុងចំណោម២២លាននាក់ ដែលបានចូលរួមបោះឆ្នោត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា



To Top