ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រី ក្រសួងការពារជាតិស្រីល័ង្កា Gotabaya Rajapaksa ត្រៀមខ្លួនទទួលជ័យជម្នះ លើការបោះឆ្នោត ប្រធានាធិបតី

ស្រីល័ង្កា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អតីតរដ្ឋមន្ត្រី ក្រសួងការពារជាតិ បស់ប្រទេសស្រីល័ង្កា ត្រូវបានទន្ទឹងរង់ចាំ ដើម្បីទទួលជ័យជម្នះ លើការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សម្រាប់ប្រទេសនេះ ។

លោក Gotabaya Rajapaksa បានអះអាងថា បានទទួលជ័យជម្នះ ហើយគូប្រជែងសំខាន់ របស់គាត់បានទទួលស្គាល់ ប៉ុន្តែលទ្ធផលផ្លូវការ មិនត្រូវបានបញ្ជាក់ នៅឡើយទេ ។
ការបោះឆ្នោតនេះ ជាលើកដំបូងរបស់ស្រីល័ង្កា ចាប់តាំងពីការវាយប្រហារ ភេរវកម្ម ដែលបានសម្លាប់ មនុស្សជាង ២៥០នាក់កាលពីខែមេសា ។

បេក្ខជនសរុបចំនួន៣៥នាក់ បានចូលរួមបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី ដែលជាបេក្ខជនទី៣ ចាប់តាំងពីការបញ្ចប់ សង្គ្រាមស៊ីវិល ដែលមានរយៈពេលរាប់ទសវត្ស របស់ប្រទេសនេះ នៅក្នុងឆ្នាំ២០០៩ ។

លោក Rajapaksa គឺជាឥស្សរជន នយោបាយដែលត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ក្នុងចំណោម អ្នកប្រជែង២រូប នៅក្នុងការប្រកួតនេះ រួមជាមួយរដ្ឋមន្រ្តី ក្នុងជួររដ្ឋាភិបាល គឺលោក Sajith Premadasa ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top