បរទេស៖ យន្ដហោះចម្បាំង F-16 របស់អាមេរិក បានធ្វើឱ្យធ្លាក់គ្រាប់បែកគំរូដោយចៃដន្យ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅខេត្ត Aomori ខាងជើងរបស់ប្រទេសជប៉ុន ដែលក្រោយមកត្រូវបានគេរកឃើញ នៅលើដីឯកជន នៅខាងក្រៅកន្លែងហ្វឹកហាត់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា “ខណៈកំពុងធ្វើការហ្វឹកហាត់ យន្តហោះ F-16 នៅមូលដ្ឋានទ័ពអាកាស...
ចិន៖ ក្រុមហ៊ុនផលិតទូរស័ព្ទចិនឈ្មោះ Xiaomi បានបង្ហាញនូវស្មាតហ្វូនថ្មីមួយ ដែលមានកាមេរ៉ាទំហំ ១០៨ មេហ្គាភិចស៊ែល ដែលមិនធ្លាប់មានពីមុនមក និងមានកាម៉េរ៉ាចំនួនខាងក្រោយម៉ាស៊ីន ដើម្បីប្រកួតប្រជែង ទីផ្សារស្មាតហ្វូនពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ CC9 Pro ត្រូវបានដាក់បង្ហាញជាផ្លូវការ ហើយកាលពីថ្មីៗនេះ ជាកាមេរ៉ាគុណភាពខ្ពស់បំផុតមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង។ កាមេរ៉ាខាងក្រោយ របស់ក្រុមហ៊ុន Xiaomi...
ភ្នំពេញ៖ រថយន្ត១គ្រឿង បើកប្រជែងនិងរថយន្ត១គ្រឿងទៀត ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់៖១-ឈ្មោះ បេង លុច ភេទប្រុស...
តៃវ៉ាន់៖ តារាម៉ូដែលរូបស្រស់ Lin Chi Ling ដែលរៀបការស្ងាត់ៗ ជាមួយតារាចម្រៀងជប៉ុន Akira កាលពីខែមិថុនាកន្លងទៅនោះ នឹងរៀបការម្តងទៀត ក្នុងខែនេះ ។ ព័ត៌មានពី Asia News បានអោយដឹងនៅថ្ងៃទី ៨ ខែវិច្ឆការនេះថាលិខិតអញ្ជើញ ពីធីមង្គលការលើកទី២ របស់តារាម៉ូដែលល្បីLin Chi Ling...
អាមេរិក៖ លោក Elon Musk បានប្រកាសថា រថយន្តបន្ទាប់របស់ក្រុមហ៊ុនTesla ដែលត្រូវបានគេរំពឹងទុក ជាយូរមកហើយថា “Cyber” នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយលោកបានសន្យាថា នឹងផលិតវាឲ្យល្អប្រសើរ ជាងរថយន្ត Porsche 911ទៅទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ព្រឹត្តិការណ៍បង្ហាញនេះ...
ដូចការទាយទុកមែន លោក សម រង្ស៊ី និងមេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ផ្សេងទៀតដូចជា មួរ សុខហួរ និងអេង ឆៃអ៊ាង ជាដើមកំពុងជំរុញឲ្យអ្នកគាំទ្រ របស់ខ្លួនដែលចាញ់បោកការលួងលោមឲ្យចេញមុខ ធ្វើសកម្មភាពខុសច្បាប់ជំនួសខ្លួនដែលឈរមើលពីចម្ងាយ ហើយមិនហ៊ានអើតក្បាលមកខ្លួនឯងទេ។ លោកស្រី មួរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទីដែលគេវាស់ដីឲ្យដើរនោះ បានលួចផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពី យប់ថ្ងៃទី ៨ វិច្ឆិកា ដោយបានប្រើភាសាបោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនជាពិសេសពលករនៅ ប្រទេសថៃឲ្យចេញមុខក្រោកឈរធ្វើចលនាដោយមិនចាំបាច់ រង់ចាំមេដឹកនាំចូលរួមទេ។ ពាក្យសម្តីនេះខុសពីការអះអាងកាលពីមុនដែលថា លោក សមរង្ស៊ី និងថ្នាក់ដឹកនាំ អតីតបក្សសង្គ្រោះជាតិផ្សេងទៀតនឹងមកដឹកនាំក្បួនផ្ទាល់ចូលកម្ពុជា។លោកស្រី មួរ សុខហួរ បានខិតខំបញ្ចុះបញ្ចូលអ្នកគាំទ្រ របស់ខ្លួនដែលជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងអន្ទាក់ របស់ខ្លួនហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ក្នុងផែនការរដ្ឋប្រហារថ្ងៃ ៩ វិច្ឆិកា ដោយមានវិទ្យុអាស៊ីសេរី ជាអ្នកចាក់ចេកចាក់ស្ករ។ ចំណែកឯលោក សម រង្ស៊ី និងមួរ សុខហួរ ខ្លួនឯងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយហើយ រង់ចាំមើលពីចម្ងាយ។ នេះបានចំជាអ្នកនយោបាយដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីកេងចំណេញនយោបាយលើខ្នងរាស្ត្រ ដ៏អាក្រក់និងឃោរឃៅបំផុត។ អ្នកនយោបាយបែបនេះ គេហៅថា ជាអ្នកនយោបាយដ៏ថោកទាបបំផុតដែលរស់ដោយសារ ជញ្ជក់ឈាមនិងទឹកភ្នែករបស់ពលរដ្ឋស្លូតត្រង់ ជាពិសេសគឺសកម្មជននិងអ្នកគាំទ្ររបស់ខ្លួន។ ប៉ុន្តែ ផែនការវិលចូលស្រុកវិញ នៅថ្ងៃ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ពិតជាបានបរាជ័យទាំងស្រុងពីព្រោះនៅព្រឹកថ្ងៃទី 9 វិច្ឆិកានេះ ស្ថានការណ៍ នៅប៉ោយប៉ែតមានសភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានអ្វីកើតឡើងទាំងអស់។ មានមូលហេតុ មួយចំនួនដែលអាចបញ្ជាក់ថា ផែនការរបស់សម រង្ស៊ីបានបរាជ័យ៖ មូលហេតុទី១៖ ដោយសារតែមេចលនាឧទ្ទាមខុសច្បាប់គឺលោក សម រង្ស៊ី និងគូកនមិនអាចឈានជើងចូលទឹកដីថៃបានឡើយពីព្រោះ អាជ្ញាធរថៃបានបិទរូបថត លោក សម រង្ស៊ី និងគូកន ដែលជាក្រុមឧទ្ទាមក្រៅច្បាប់និងមានដិកាចាប់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់។ បើហ៊ានអើតក្បាលច្បាស់ជា ត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាជាមិនខាន។ ដូច្នេះ គ្មានអ្វីដែលយើងត្រូវឆ្ងល់និងមន្ទិលសង្ស័យទៀត ទេព្រោះចលនាឬសកម្មភាពណាមួយពិតជាមិនអាចសំរេច បាននោះទេបើគ្មានមេដឹកនាំ គឺប្រៀបដូចជាសត្វពស់ដែរ បើអត់ក្បាលក៏មិនអាចវារទៅមុខ បានដែរ! បើនិយាយអោយខ្លី ផែនការរដ្ឋប្រហារ ៩វិច្ឆិកានេះគឺរលាយរលត់ព្រោះអត់ក្បាលម៉ាស៊ីន ដឹកនាំផ្ទាល់ហើយចង់យកពលរដ្ឋធ្វើជាឈ្នាន់តែប៉ុណ្ណោះ។ បើនិយាយតាមបែបផ្សេង ក្នុងសមរភូមិមួយ បើគ្មានមេដឹកនាំ ឬ បើមានមេទ័ពមហាកំសាកដូច សម រង្ស៊ី ប្រាកដជាចាញ់ ១០០% ពីព្រោះគ្មានកូនទាហានណាហ៊ានចេញមុខច្បាំងនោះឡើយ។ មូលហេតុទី២៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅស្រុកថៃ ភាគច្រើនបំផុតគេបានស្គាល់អស់ហើយក្រយ៉ៅ និងល្បិចបោករបស់លោក សម រង្ស៊ី និងគូកន ដែលមកលួងលោមពង្វក់ឲ្យ ពួកគេធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយចេញមុខ ប្រព្រឹត្តបទល្មើសជំនួសខ្លួន ហើយនៅពេលមាន បញ្ហាកើតឡើង ពួកគេជិះយន្តហោះទៅស្រុកបារាំង ឬសហរដ្ឋអាមេរិក រឺ អូស្ត្រាលី រឺ កាណាដា បាត់។ចំណែកឯអ្នកទទួលទោសជំនួសគឺ អ្នកគាំទ្រដែលមិនអាចរត់ទៅណាបាន។ ដូច្នេះ អ្នកទាំងនោះក៏លែងបណ្តោយខ្លួន អោយចាញ់បោក សម រង្ស៊ី ទៀតឡើយ។ មូលហេតុទី៣៖ អាជ្ញាធរថៃមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាព ណាមួយនៅលើទឹក ដីរបស់គេដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាកិច្ចសហការណ៍រវាងប្រទេសជិតខាងផង។ ដូច្នេះ ប្រសិនបើហ៊ាន ប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីមួយច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនជាមិនខាន។ ពលករខ្មែរដែលស្នាក់នៅនិងធ្វើការលើទឹកដីថៃ ប្រាកដជាបានដឹងច្បាស់ពីច្បាប់ នៅស្រុកថៃថាតឹងតែង យ៉ាងណា។ ដូច្នេះ ពួកគេ មិនចាញ់ការបោកប្រាស់របស់សម រង្ស៊ី និង មួរ សុខហួរ ឡើយហើយបើហ៊ានធ្វើសកម្មភាព គឺពិតជាត្រូវអាជ្ញាធរថៃចាប់ញាត់ទ្រុងជាក់ជាមិនខាន។ មូលហេតុទី៤៖ នៅខាងភាគីកម្ពុជាវិញ សមត្ថកិច្ចក៏បានឈរជើងការពារសន្តិសុខយ៉ាង រឹងមាំដែរដោយមិនអនុញ្ញាតឲ្យកម្លាំងខុសច្បាប់ណាមួយមកបំផ្លាញ សុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបាន ឡើយជាពិសេសក្នុងកំឡុងពេល បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក អកអំបុកសំពះព្រះខែនេះ។ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង សមត្ថកិច្ចនឹងចាត់វិធានការភ្លាម យ៉ាងមានប្រសិទ្ធភាពបំផុត។ មូលហេតុទី៥៖ ពលរដ្ឋខ្មែរ នៅក្នុងប្រទេសឯណេះវិញ កំពុងសប្បាយរីករាយ អបអរសាទរទិវា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកដែលជាពេលវេលា ដ៏សប្បាយរីករាយដ៍ធំបំផុតប្រចាំឆ្នាំ។ ដូច្នេះ គ្មានអ្នកណាទៅនឹកនាដល់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយលោក សម រង្ស៊ី ដែលចង់មកបង្កចលាចលសង្គមនោះឡើយ។ សរុបទៅ ថ្ងៃទី ៩ វិច្ឆិកានេះ គឺពិតជាគ្មានស្រមោល សម រង្ស៊ី នៅលើទឹកដីកម្ពុជាទេ ហើយក៏គ្មានអ្វីកើតឡើងទាំងអស់ក្រៅតែពីការសប្បាយរីករាយក្រោមដំបូល សន្តិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរ។ ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ
ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុក ទិវាហូបអំបុកខ្មែរបាន ចាប់ផ្តើមនៅទូទាំងប្រទេសហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅគ្រប់ទីកន្លែងទឹកមុខពលរដ្ឋ ដែលបានចូលរួមហូបអំបុកប្រកបដោយការសប្បាយរីករាយ ព្រោះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះដែរក្រៅពីការ អបអរសាទរក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរ នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ព រួមចំណែកការពារប្រជាពលរដ្ឋ ១៦ លាននាក់ ឱ្យរស់នៅក្នុងសុខសន្តិភាព ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង ថ្ងៃសុក្រ...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំពិធីមួយនៅខែក្រោយ ដើម្បីកត់សម្គាល់ការដាក់ពង្រាយ ប្រតិបត្តិការនៃយន្ដហោះចម្បាំងបំបាំងកាយ F-35A ជាផ្លូវការ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបាននាំមកនូវយន្ដហោះចម្បាំងប្រភេទ F-35A ចំនួន ១០ គ្រឿងដោយចាប់ផ្តើមពី ២គ្រឿងនៅចុងខែមីនា ក្រោមផែនការដាក់ពង្រាយយន្តហោះជំនាន់ទី ៥ សរុបចំនួន ៤០ គ្រឿងរហូតដល់ឆ្នាំ២០២១ ។ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា “នៅថ្ងៃច័ន្ទយន្តហោះ F-35A ចំនួនពីរគ្រឿងបានមកដល់ទីនោះ ជាបណ្តុំចុងក្រោយហើយ ៣ គ្រងទៀតនឹងមកដល់ទីនេះនៅចុងឆ្នាំនេះ”៕ ដោយ ឈូក បូរ៉ា