សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនបានពិចារណាបន្តការ ធ្វើសមយុទ្ធរួមរួមគ្នាប្រចាំឆ្នាំ Vigilant Ace របស់ប្រទេសទាំងពីរ ទៀតនោះទេ ហើយនឹងជំនួស ដោយការហ្វឹកហាត់ការហោះហើរគាំទ្រ ផ្នែកខាងក្រោយវិញ ប្រកបដោយប្រសិទ្ធភាព។ សម្ព័ន្ធមិត្តបានសម្រេច ចិត្តកាលពីឆ្នាំមុន ដើម្បីផ្អាកសមយុទ្ធ Vigilant Ace ដ៏ធំនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង...
បរទេស:ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃពុធទី៦ ខែវិច្ឆិកានេះ បានឲ្យដឹងថាតុលាការកំពូល របស់ទីក្រុងឡុងដ៍ បានចេញសេចក្តីសម្រេចមួយនៅព្រឹកថ្ងៃថា ប៉ូលីសត្រូវតែធ្វើការហាមឃាត់ រាល់ការធ្វើបាតុកម្មទាំងឡាយ ហើយបញ្ជាក់ថារាល់ការធ្វើបាតុកម្ម នៅទីក្រុងឡុងដ៍ គឺជាសកម្មភាពខុសច្បាប់។ ប៉ូលីសក្នុងទីក្រុងឡុងដ៍ បានចេញសេចក្តីកែសំរួល លើច្បាប់មាត្រាទី១៤ របស់ខ្លួន កាលពីខែមុននៅពេល ដែលក្រុមបាតុកររាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង។ ក្នុងនោះខ្លួនក៏បានបញ្ជាក់ទៀតថា ការប្រជុំណាមួយ ដែលជាប់ទាក់ទង នឹងការបះបោរប្រឆាំង...
ភ្នំពេញ ៖ ខណៈនៅសល់ តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើក៏ដូចជាការ សំណូមពរ ដល់ក្រុមកីឡាករអុំទូកទាំងអស់ ធ្វើយ៉ាងណាជៀសវាង ការនាំជំងឺអេដស៍ចូលផ្ទះ ដែលនាំទុក្ខដល់ប្រពន្ធ នៅស្រុកកំណើត ក្រោយអុំទូកហើយ ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ប្រើប្រាស់ជាផ្លូវការនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអ្នកពាក់ព័ន្ធចូលរួម ក្នុងផែនការក្បត់ជាតិជាមួយ លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ ទាំងអ្នកចាប់ខ្លួន និងមិនទាន់ចាប់ខ្លួន ត្រូវចូលសារភាព កំហុសទើបមានសេរីភាព ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣...
វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៦ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នឹងចាប់ផ្តើមដំណើរទស្សនកិច្ច របស់ខ្លួននៅប្រទេសអាល្លឺម៉ង់ នៅក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាសរបស់ ក្រសួងការបទេសកាលពីថ្ងៃអង្គារនោះបាននិយាយទៀតថាលោក Pompeo នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកាក្នុងកំឡុងពេលដែលលោក ក៏នឹងចូលរួមក្នុងកម្មវិធីមួយជាមួយ នឹងរដ្ឋាភិបាលអាល្លឺម៉ង់និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីរំលឹកខួបលើកទី ៣០ នៃការដួលរលំនៃជញ្ជាំងប៊ែរឡាំង។ យោងតាមការធ្វើបទបង្ហាញ ដដែលនោះផងដែរក៏បានបញ្ជាក់ដែរថានៅក្នុងអំឡុង ពេលនៃដំណើរទស្សនកិច្ចរបស់លោក Pompeo នឹងត្រូវរៀបចំឲ្យមានជំនួបមួយ ជួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel រដ្ឋមន្រ្តីក្រសួងការបរទេស Heiko Maas ព្រមទាំងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ដទៃទៀតផងដែរ៕ ប្រែសម្រួល: ស៊ុន លី
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹង កាលពីថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសចិន នៅតែមិនផ្លាស់ប្ដូរនៅក្នុងខែកញ្ញា ពោលគឺស្មើនឹង ៣១,៦២ ពាន់លានដុល្លារ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ទន្ទឹមនឹងនេះដែរឱនភាពជាមួយជប៉ុន បានថយចុះ ១៩,១ ភាគរយស្មើនឹង ៥,០៥ ពាន់លានដុល្លារដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស ដែលមានឱនភាពធំជាងគេទី៣ សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន និងម៉ិកស៊ិក។ ក្រោមការគ្រប់គ្រងនៃ គោលនយោបាយ អាមេរិកដំបូង ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសន្យាកាត់បន្ថយឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាប្រទេសចិន ម៉ិកស៊ិក និងអាល្លឺម៉ង់។ នៅក្នុងខែកញ្ញារដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមគិតពន្ធចំនួន ១៥ ភាគរយលើទំនិញចិន ដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារ ដែលជាផ្នែកមួយ នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរនៅលើពិភពលោក៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្រាប់យុទ្ធនាការហូបអំបុកនាថ្ងៃ៩ វិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ គឺទាំងអំបុក ចេក ទឹកត្នោត ដូង និងស្ករផែន នឹងឡើងថ្លៃហើយ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ករណីសម រង្ស៊ីមិនទាន់បញ្ចប់ត្រឹមថ្ងៃ៩ វិចិ្ឆកានេះទេ គឺនៅតែបន្តមាន ហើយចំពោះអ្នកគាំទ្រទាំងឡាយ ណាដែលបន្តសកម្មភាពនោះ នៅតែរងគ្រោះដោយសារទង្វើរបស់ខ្លួនគឺ សម រង្ស៊ីតែម្តង។ សម្តេចតេជោបានហៅ សម រង្ស៊ីថា “អាឆ្កែ” ។សម្តេចថា បើអាឆ្កែនេះបន្តនាំរឿងថាមកចាប់ខ្លួន សម្តេចនៅតែមានបញ្ហាបន្តទៀត ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យអ្នកផ្សំគំនិតក្បត់ជាតិជាមួយទណ្ឌិតសម រង្ស៊ីចេញមកសារភាព ហើយបើមិនចេញមកទេ នឹងបន្តចាប់ខ្លួនដោយគ្មាន ការលើកលែងនោះទេ៕