ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសចែកទឹកពិសាបរិសុទ្ធកម្ពុជា ចំនួន ៣ ម៉ឺនកេសនិង អាវយឺតចំនួន ១ម៉ឺនអាវ ទៅដល់កីឡាករទូកងទាំងអស់ ដោយឥតគិតថ្លៃ រហូតអស់ពីស្តុក ដោយក្នុងមួយទូកង ទទួលបាន១០០កេស និង ទូកខ្នាតអន្តរជាតិ ទទួលបាន ៥០កេស។ ការចែកទឹកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែ វិច្ឆកា ឆ្នាំ ២០១៩ នៅលើទីតាំង វិមានអាហារជ្រោយចង្វារត្រើយខាងកើតជ្រោយចង្វារ ក្នុងបរិវេណក្រុមហ៊ុនអូស៊ីអាយស៊ី ប្រមាណ ៥០០ ម៉ែត្រពីរង្វង់មូលតាព្រហ្ម ដោយចាប់ផ្តើម ទទួលការចុះឈ្មោះ ចាប់ពីម៉ោង ៧ ព្រឹកតទៅ។ សូមកីឡាករទូកងទាំងអស់ ភា្ជប់មកជាមួយនូវឯកសារ និង មធ្យោបាយខាងក្រោម ដើម្បីទទួលបានទឹក៖ – លិខិតស្នើរសុំប្រណាំងទូក ច្បាប់ចម្លងមានត្រា ពីអជ្ញាធរ ១ សន្លឹក – អត្តសញ្ញាណបណ្ណប្រធានក្រុម ដឹកនាំទូក ឬ តំណាងទូកច្បាប់ដើមនិងចម្លង១សន្លឹក – នាំយកមធ្យោបាយដឹកជញ្ជូន ដូចជារ៉ឺម៉ក ឬ ឡានមកជាមួយ – ទូកនីមួយៗត្រូវនាំគ្នា មកជួយលើកទឹកអោយបាន លើសពី ១០ នាក់ឡើងទៅ។ លោកស្រីក៏បានលើកទឹកចិត្ត ដល់អ្នកតំណាងទូកនីមួយៗធ្វើការទាក់ទង មកភ្នាក់ងារបែងចែកទឹកនេះ អោយបានមុនផងដែរតាមរយៈ លេខទូរស័ព្ទ០៩៨ ៥៥៥ ១៤៩ ឬ ០៦៧ ៤៤៧ ៧០០ ដើម្បីងាយស្រួល ក្នុងរៀបចំផែនការក្នុងការចែកជូនទឹកទាំងអស់អោយបានរលូន និង រហ័សសម្រាប់កីឡាករទូកទាំងអស់គ្នា៕
ភ្នំពេញ ៖ លោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មី នៃធនាគារពិភពលោក បានធ្វើការប្ដេជ្ញាចិត្ត បន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ។ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦...
កំពង់ចាម ÷ ” កងកម្លាំងប្រដាប់អាវុធយើង បានត្រៀមរួចជាស្រេច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ និងអ្នក ចូលរួម ” ។ នេះជាការថ្លែង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩...
ភ្នំពេញ ៖ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានស្នើអាជ្ញាធរ ប្រទេសនេះ ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់ ក្នុងចំណោមក្រុមឧទ្ទាម ដែលដឹកនាំដោយលោក សម រង្ស៊ី ប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់វេបសាយរស្មីកម្ពុជា។ ការស្នើនេះ...
ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋ ហាក់មានការជ្រួលច្របល់ ទៅនឹងដំណឹង លោក សម រង្ស៊ី វិលចូលស្រុកវិញ កាន់តែគៀកថ្ងៃនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសត្រូវរក្សាភាពស្ងៀមស្ងាត់ កុំបង្កបញ្ហាណាមួយ ដែលធ្វើឲ្យកម្ពុជា ជួបនូវវិបត្តិអសន្តិសុខ និងឈានទៅ រកកើតសង្គ្រាមផ្ទៃក្នុង ។...
ភ្នំពេញ ៖ កងកម្លាំងប្រមាណ ជា២ម៉ឺននាក់ ត្រូវបានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អះអាងថា ត្រៀមដាក់ពង្រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យ ក៏ដូចជាត្រៀមស្វាគមន៍លោក សម រង្ស៊ី ដែលមានគម្រោងវិលមកវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខេះ ។...
ភ្នំពេញ ៖ ថ្ងៃទី៩ វិច្ឆិកា គឺនៅសល់ត្រឹម តែ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់លោក សម រង្ស៊ីចូលកម្ពុជា ប៉ុន្តែអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបញ្ជាក់ថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងអនុវត្តន៍យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាក្រុមឧទ្ទាម សម រង្ស៊ី ដែលមានផែនការ ប៉ុនប៉ងរដ្ឋប្រហារ...
ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាច់ណាត់ មិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ឆ្លងដែនចូលមកកម្ពុជាឡើយ ក្រោយពីមន្រ្តីរបស់លោកប្រកាសជារឿយ នាពេលកន្លងមក ។ នេះបើតាមការចេញផ្សាយរបស់ BTV...
ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ខ្លួននៅតែដោះស្រាយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស បើទោះបីជាសហរដ្ឋអាមេរិក បានដកខ្លួនចេញប្រកាស កាលពីមួយថ្ងៃមុនក៏ដោយ ។ អ្នកនាំពាក្យលោក Stephane Dujarric បានលើកឡើងដោយដកស្រង់ សម្ដីលោកអគ្គលេខាធិការថា “ការប្តេជ្ញាចិត្តរបស់យើង ដើម្បីឆ្ពោះទៅមុខលើការ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែមិនផ្លាស់ប្តូរ” ។ លោក Dujarric...
ភ្នំពេញ ៖ លោក អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគ បារាំងឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ច ពិសេសនានា។ នេះបើតាមយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ...