ភ្នំពេញ ៖ ករណីរថយន្តពីរគ្រឿងបុកគ្នា នៅចំណុចផ្លូវបំបែកជាបួន និងបានជ្រុលទៅបុកផ្ទះពលរដ្ឋ បង្កដោយរថយន្ត ស្តារិច បើកបរដោយជនជាតិចិន កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី៤ ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២០៥កែង និងផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកស្តារិច...
ភ្នំពេញ ៖ នៅចំពោះមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនខ្លួន ដូចដែលប្រជាជនខ្លួន បានស្គាល់ប្រាសាទអង្គរ នៅខេត្តសៀមរាបដែរ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច...
ប័រឌឺរ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាននិយាយថា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង នៅតំបន់ភាគខាងត្បូង នៃប្រទេសបារាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលព្យុះនេះបានបក់មកពីតំបន់មហាសមុទ្រ ដែលមានរលកធំៗ បង្កឲ្យបាក់រលំដើម ឈើជាច្រើន និងពលរដ្ឋប្រមាណ ១៤០.០០០នាក់ គ្មានអគ្គីសនីប្រើប្រាស់ ។...
ភ្នំពេញ ៖ លោក Christophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន ធនធានធម្មជាតិ នៃធនាគារពិភពលោក (World bank) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយកម្ពុជាគ្រប់គ្រង ទុកដាក់កាកសំណលរឹង ឲ្យបានល្អប្រសើរ ។ ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Christophe...
ភ្នំពេញ ៖ ករណីអគ្គិភ័យ ឆេះផ្ទះជនជាតិចិន សមត្ថកិច្ចបានអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ជាពិសេស សមត្ថកិច្ចបានរកឃើញ គ្រឿងញៀ ២០គីឡូ ដែលជនជាតិចិនបានលាក់ទុក ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចមូលដ្ឋាន...
ភ្នំពេញ ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសាលដីកាបដិសេធ សំណើសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានបង្ហោះសារ លើបណ្ដាញសង្គមហ្វេសប៊ុក ករណីលក់អាវយឺតមានរូបអ្នកវិភាគនយោបាយ លោក កែម ឡីដែលត្រូវបានឃាតក បាញ់សម្លាប់ ។...
ខាងក្រោមនេះជាអាហារមួយចំនួន ដែលអ្នកគួរទទួលទានរៀងរាល់ថ្ងៃ ដើម្បីសម្អាតសសៃឈាម ហើយជៀសឆ្ងាយពីជំងឺសសៃឈាមបេះដូង ឬបញ្ហាស្ទះសសៃឈាម ៖ ១.ខ្ទឹមស៖ ខ្ទឹមមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១ ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូលវាទៅក្នុងអាហារផ្សេងៗរបស់អ្នក។ ២.ផ្លែទទឹម៖ ទទឹម គឺជាប្រភពដ៏ប្រសើរនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាអាចជួយកាត់បន្ថយ ជាតិខ្លាញ់ដែលប្រមូលផ្ដុំ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍ បានប្តេជ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការប្រឹងប្រែងជំរុញទៅមុខ នូវអ្វីដែលអាចក្លាយជាអង្គភាពជំនួញ ដ៏ធំបំផុតនៅក្នុងពិភពលោក ក្រោយពីមានការទាមទារពីឥណ្ឌា ធ្វើឲ្យប៉ះពាល់ដល់ដណើរការ គាំទ្រដោយប្រទេសចិន។ មន្ត្រីនាំពាក្យរបស់ រដ្ឋាភិបាលនៃប្រទេសថៃ លោកស្រី ណារុម៉ុន ភីនយុស៊ីនណាវ៉ាត់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា មន្ត្រីចរចា បានជួបពិភាក្សាគ្នានៅល្ងាចថ្ងៃអាទិត្យ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងគ្នាមួយ។ លោកស្រី បាននិយាយបន្តទៀតយ៉ាងដូច្នេះថា “យើងមិនមានសេចក្តីសម្រេចចុងក្រោយ នៅឡើយនោះទេ ហើយនៅពេលដែលវាមានមួយនោះ វានឹងត្រូវបានប្រកាសឡើង។ រដ្ឋមន្ត្រីពាណិជ្ជកម្មនានា នៅតែកំពុងពិភាក្សាគ្នា អំពីបញ្ហាចម្បងៗ ចំណែកការចុះហត្ថលេខា ត្រូវគេរំពឹងថា នឹងប្រហែលត្រូវធ្វើឡើង នៅក្នុងខែកុម្ភៈឆ្នាំក្រោយ”៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ ក្រោយជួបជាមួយថ្នាក់ដឹកនាំ មកពីសមាគមអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានមានប្រសាសន៍ថាប្រទេសចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការងារជាមួយ ប្រទេសអាស៊ីអាគ្នេយ៍ សម្រាប់សន្តិភាពនិងស្ថិរភាពរយៈពេលវែង នៅដែនសមុទ្រចិនខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោមមតិរួមគ្នាជាឯកច្ឆ័ន្ទដែលបានសម្រេច យើងមានឆន្ទៈចង់ធ្វើការងារជាមួយអាស៊ាន ដើម្បីគាំពារសន្តិភាព និងស្ថិរភាពរយៈពេលវែង នៅដែនសមុទ្រចិនខាងត្បូង ដោយយោងទៅតាមតារាង ពេលវេលាដែលបានកំណត់ សម្រាប់រយៈពេល៣ឆ្នាំ”។ គួរបញ្ជាក់ថា ការអះអាងទាមទារសិទ្ធិ កាន់កាប់របស់ប្រទេសចិន នៅដៃនសមុទ្រចិនខាងត្បូង គឺត្រូវបានសមាជិកមួយចំនួនរបស់អាស៊ាន ធ្វើការបដិសេធច្រានចោល ដោយប្រទេសទាំងនោះ បានធ្វើការប្រជែងនឹងការអះអាងកម្មសិទ្ធិនៅដែនទឹក ដ៏មមារញឹកនោះ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ ក្រុមជម្រើសជាតិ U-19 កម្ពុជា នឹងត្រូវជួបក្រុម U-19 កោះម៉ារីអាណាខាងជើង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដែលជាប្រកួតទី២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ នេះគឺជាប្រកួតទី២ ក្នុងពូល G ក្រោយក្រុម...